រស់នៅក្នុងប្រទេសមួយ ដែលគ្របដណ្តប់ដោយសង្គ្រាមដ៏រាុំងរៃ រវាងយោធារបស់រដ្ឋាភិបាលតទល់និងពួកសកម្មប្រយុទ្ធឥស្លាម ហើយសំឡេងផ្ទុះក្លាយជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនស៊ីរី។ គ្មានអ្នកណាចង់ចង់រស់ក្នុងភ្លើងសង្គ្រាមឡើយ ហើយដើម្បីគេចផុតពីការស្លាប់ និងស្វែងរកអនាគតថ្មីប្រកបដោយសន្តិភាព គឺមានតែការចាកចេញតែប៉ុណ្ណោះ។
យុវជន ស៊ូអេល (Suheil) វ័យ២៣ឆ្នាំ បាននិយាយដោយសំឡេងល្វើយៗថា គ្មានទេក្តីសង្ឃឹមទៅថ្ងៃអនាគតនៅស៊ីរី។ យុវជនរូបនេះបានប្រមែប្រមូលប្រាក់យ៉ាងលំបាកប្រមាណ ២,៥០០ និងប្រមណជាង ១,៦០០ អឺរ៉ូ ជាទុនសម្រាប់ដំនើរដ៏ប្រថុយប្រថានស្វែងរកជីវិតថ្មីនៅលើដីអឺរ៉ុប ដើម្បីគេចចេញពីសង្ក្រាមដែលទំនងជាមិនចេះចប់ទាល់តែសោះ។
ស្ថិតក្នុងបរិវេណលេងបាល់ទះមួយ ស៊ូអេលមិនចង់ឈរនៅក្នុងចំណោមមនុស្សកកកុញរាប់ពាន់នាក់ នៅ Damascus ដើម្បីឆ្លងកាត់ព្រំដែនទៅកាន់ប្រទេសទួរគី (Turkey) ក្រោយត្រូវជិះទូក ឡានក្រុង និងរថភើ្លង ដើម្បីទៅដល់ប្រទេសអាលឺ្លម៉ង់ ឫ ប្រទេសដទៃទៀត។
យុវជនស៊ីរីវ័យក្មេងរូបនេះបន្តទៀតថា «ខ្ញុំចង់សម្រេចបំណងជាច្រើននៅក្នុងជីវិត ប៉ុន្តែបំណងទាំងនេះមិនអាចសម្រេចបាននៅស៊ីរីឡើយ»។
ភ្លើងសង្គ្រាមដ៏ក្តៅគគុកប្រឆាំងនឹងប្រធានាធិបតីស៊ីរី បាសារ អាល់អាសេត( Bashar al- Assad)បានផ្ទុះឡើងតាំងពីដើមខែមិនា ឆ្នាំ២០១១ គឺនៅពេលដែលស៊ូអេលមានអាយុ ១៨ឆ្នាំ។ ដូច្នេះហើយ យុវភាពរបស់គាត់ ត្រូវបានគ្របដណ្តប់ដោយបរិយាកាសអាប់អួរនៃសង្គ្រាមដែលបានបណ្តាលឲ្យមនុស្សប្រមាណ ២៥ ម៉ឺននាក់បាត់បង់ជីវិត ហើយប្រជាជនស៊ីរីចំនួនប្រមាណ ៤លាន នាក់បានចាកចេញពីប្រទេស និងប្រមាណ ៦,៥ លានទៀតគ្មានទីជំរកក្នុងប្រទេស។
គួរបញ្ជាក់ផងដែរថា ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលស៊ីរី ពួកឧទ្ទាមប្រដាប់ដោយអាវុទ្ធបានបំផ្ទុះនិងសម្លាប់ប្រជាជនស្លូតត្រង់ពី ២ទៅ៣នាក់ ក្នុងមួយសប្តាហ៍។ កាលពីពាក់កណ្តាលខែសីហាកន្លងទៅនេះកងទ័ពរដ្ឋាភិបាលបានបំផ្ទុះគ្រាប់បែកជិតនិងតំបន់ ឌូម៉ា(Douma) ដែលធ្វើឲ្យមនុស្សស្លាប់ចំនួន ២៥០នាក់ ហើយបើគិតក្នុងរយៈពេលពីរឆ្នាំរហូតមកដល់បច្ចុប្បន្ននេះ មានមនុស្សចំនួន១,៣០០នាក់ បានស្លាប់ដោយសារអាវុទ្ធជាតិគីមីនៅតំបន់នេះ។
ប្រជាជនជាច្រើនរស់នៅតំបន់ ដាម៉ាកខឺស បាននិយាយថាភាពមិនប្រក្រតីបានក្លាយទៅជាប្រក្រតីទៅហើយនៅក្នុងប្រទេសមួយនេះ។ គេឃើញមានកុមារសុំទានដែលមានភ្នែករូងខ្មៅឈរនៅតាមភោជនីយដ្ឋាន និងហាងកាហ្វេ ហើយមានសំឡេងថ្ងូរទ្រហឹង លាយឡំជាមួយសំលេងជជែកគ្នារបស់ភ្ងៀវជក់ស៊ីសារ(Shisha) ដែលកន្លែងទាំងនេះមានចម្លាយតែប៉ុន្មានគីឡូប៉ណ្ណោះ ពីទីតាំងប្រយុទ្ឋរបស់ក្រុមសកម្មប្រយុទ្ធ ISIS ឥស្លាម ជាមួយយោធារបស់រដ្ឋាភិបាល។ ជំងឺគ្រុនពោះវៀន បានកើតមាននៅទីជំរកជនភៀសខ្លួន យ៉ាម៉ុក(Yamouk)។ ការសំម្លាប់ដោយកាត់ក្បាល និងការបំផ្ទុះគ្រាប់បែក បាននិងកំពុងបំផ្លិចបំផ្លាញប្រទេសមួយនេះ។
ស៊ូអេលបានប្រាប់ទៀតថា “បញ្ហាចំបងគឺសម្ពាធសេដ្ឋកិច្ច”។ ខ្ញុំរកចំណូលបានត្រឹមតែ $ ៣២៥ ប៉ុណ្ណោះក្នុងមួយខែ ប៉ុន្តែតំរូវការរបស់ខ្ញុំច្រើនជាងនេះពីរដងឯណោះ។ ខ្ញុំកំពុងប្រមែលប្រមូលមិត្តភក្តិ៥ទៅ៦នាក់ ដើម្បីទៅអាល្លឺម៉ង់។ ដំនើរផ្សងព្រេងមួយនេះវាមានការលំបាក់ខ្លាំងណាស់ ប៉ុន្តែរស់នៅទីនេះគួរឪ្យភ័យក្លាចជាងទៅទៀត។
មិត្តភក្តិបីនាក់របស់ស៊ូអេលបានស្លាប់នៅពេលចូលបំរើកងទ័ព ដោយសារជាកូនតែមួយនៅក្នុងគ្រួសារ ស៊ូហេលបានលើកលែងឪ្យបំពេញកាតព្វកិច្ចនៅក្នុងជួរកងទ័ព។
ចំណែក អាណាស(Anas)វិញ ចង់ឪ្យកូនរបស់នាងនៅបន្ត ប៉ុន្តែដោយសារគាត់ចង់លក់់គ្រឿងអលង្កាមាសឲ្យអស់ ទន្ទឹមនឹងនេះកូនប្រុសរបស់គាត់អាចរកមធ្យោបាយទៅប្រេស៊ីល បន្ទាប់ពីសុំសិទ្ឋិជ្រកកោនលើទឹកដីអាមេរិកមិនបានសម្រេច។ «ខ្ញុំមិនចង់ឪ្យកូនប្រុសចាកចេញទៅទេ ប៉ុន្តែបន្ទាប់ពីបានឮអ្នកជិតខាងនិយាយថា ក្មេងៗត្រូវបានគេសម្លាប់ដោការបាញ់កាំភ្លើងធំ ឬដោយការបំផ្ទុះគ្រាប់បែកក្នុងរថយន្ត ខ្ងុំក៏កាត់ចិត្តនិងយល់ព្រមឪ្យកូនចាកចេញទៅ»។
ឯរឿងគួរឪ្យចង់សើចមួយទៀត មាននារីម្នាក់បានបង្ហោះលើទំព័រ Facebook របស់ខ្លូនថា «ខ្ញុំកំពុងផ្តល់វគ្គសិក្សាជំនាញហែលទឹកដោយ ឥតគិតថ្លៃដល់ជនជាតិស៊ីរីណាដែលចង់ចាកចេញទៅកាន់អឺរ៉ុប”។ អារម្មណ៍គួរឪ្យចង់សើចទាំងមិនសប្បាយចិត្តបង្ហាញពីការដើរចេញដោយបាក់ទឹកចិត្ត»។
«ជារៀងរាល់សប្តាស៍អ្នកធ្វើការជាមួយខ្ងុំចាកចេញជាហូរហែរ»។ នេះជាការលើកឡើងដោយដកដង្ហើមធំៗរបស់ស្ត្រីពាណិជ្ជករវ័យកណ្តាលមួយរូបៈ។ ពួកគេលក់ផ្ទះ ដី ឡាននិងទ្រព្យសម្បត្តិរបស់ពួកគេដើម្បីជាទុនធ្វើដំនើរចាកចេញពីស៊ីរី។ ប្រទេសជាតិនេះកំពុងបាត់បង់យុវជនរបស់ខ្លួន ហើយដំនើរនៃការបាត់បង់នេះនឹងកាន់តែច្រើនឡើងទៀត។
អ្នកចាកចេញទៅមិនមែនដោយសារការមើលឃើញពីរបបនយោបាយទេ តែដោយស្ថានភាពដែលពិបាកនឹងផ្លាស់ប្តូរ។ ជនជាត់ស៊ីរីម្នាក់ទៀតឈ្មោះ វ៉ាហ៊ិប(Rahip) សង្ឃឹមនឹងបានទៅដល់អាល្លឺម៉ង់ ឬប្រទេសស្វីស ហើយយកប្រពន្ធនិងកូនទៅជាតាមក្រោយ។ គាត់បន្ទូស ប្រទេស អារ៉ាប៊ីសាអូឌិត ប្រទេសទូគី និងប្រទេសលោកខាងលិចដែលធ្វើឲ្យមាន «ពួកភេរវេជន» ។ គាត់បានបន្តទៀតថា “គ្រប់គ្នាចង់ចាកចេញ វានឹងរឹតតែយ៉ាប់ទៅទៀតនៅឯតំបន់កាន់កាប់ដោយពួក ដាអ៊ីស(Daesh) ឬ ISISនេះ”។ គាត់បន្ថែមទៀតថា «ពួកគេជាពួកជ្រុលនិយម និងពិឃាត ពួកគេនឹងកំទេចយើង ប្រសិនបើយើងមិនថ្វាយបង្ខំដល់ព្រះរបស់ពួកគេ»។
នៅទីក្រុង ដាម៉ាសខឺស Damascus ក៏សេវាកម្ម “អ្នកសម្របសម្រួល” ដើម្បីជួយជាយោបល់ដល់ប្រជាជនស៊ីរីដែលចង់ចាកចេញពីប្រទេស។ អេតណាន Adnan ជាមេធាវីបានជួយមនុស្ស១៦នាក់ឲ្យបានចាកចេញក្នុងប៉ុន្មានខែកន្លងទៅ និងមាន២៦នាក់ទៀតកំពុងត្រៀមខ្លូនចាកចេញភាគដែលច្រើនយុវជនចាប់ពី១៧ទៅ២៥ នាក់ចាកចេញទៅជាក្រុម រួមមានទាំងនិស្សិតបញ្ចប់ការសិក្សាហើយរកការងារធ្វើមិនបាន ។ ជាទូទៅដើម្បីទៅអាល្លឺម៉ង់ ត្រូវការចំនាយប្រាក់ $ ២,៤០០ ក្នុងនោះរួមមាន ការធ្វើប័ណ្ឌសំគាល់ខ្លែងខ្លាយមានតម្លៃ ៥០០អឺរ៉ូរ ឬ ២០០អឺរ៉ូ។
ដំនើរចាកចេញពីស៊ីរីកាន់តែមានភាពងាយស្រួល ឯតំលៃធ្វើដំនើកាន់តែទាបជាងមុន។ ទាំងនេះសុទ្ធជាកត្តាជំរុញឪ្យមានការធ្វើចំណាកស្រុកបន្តមានជាហូរហែ។ ប៉ុន្តែក៏មានអ្នកខ្លះមិនចង់ចាកចេញទៅដែលខណៈណាពួកគាត់អាចបន្ត និងតស៊ូរស់នៅប្រទេសនេះបាន។