en     km
en     km

កម្ពុជាទទួលជំនួយពីជប៉ុនជាង ១៤០លានដុល្លារ

Share

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ម្សិលមិញ កម្ពុជាបានចុះហត្ថលេខាទទួលជំនួយ និងកម្ចីការប្រាក់ ទាប សរុបជាង ១៤០លានដុល្លារអាមេរិក ពីប្រទេសជប៉ុន ដើម្បីយកមកអភិវឌ្ឍន៍លើវិស័យសំខាន់ៗចំនួន៤ រួមមាន ការពារទឹកជំនន់ សាងសង់ផ្លូវ ធ្វើមន្ទីរពេទ្យ និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត។

ពិធីចុះហស្ថលេខាទទួលយកប្រាក់ជំនួយ និងប្រាក់កម្ចីពីប្រទេសជប៉ុន។រូបភាព ហ្វេសប៊ុក ហ៊ុន សែន
ពិធីចុះហស្ថលេខាទទួលយកប្រាក់ជំនួយ និងប្រាក់កម្ចីពីប្រទេសជប៉ុន។រូបភាព ហ្វេសប៊ុក ហ៊ុន សែន

ថវិកាជាជំនួយ និងជាកម្ចីការប្រាក់ទាប ចំនួនជាង ១៤០លានដុល្លារអាមេរិកនេះ នឹងត្រូវយកទៅអភិវឌ្ឍន៍លើគម្រោង សំខាន់ៗចំនួន៤ រួមមាន៖

១)ហិរញ្ញប្រទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ១០៩លានយ៉េន ស្មើប្រមាណ ៩៥ម៉ឺន ដុល្លារអាមេរិក សម្រាប់ អនុវត្តគម្រោង «ធ្វើឱ្យប្រសើរឡើងនូវការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤»។

ទី២)ហិរញ្ញប្រទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ១,៤៥៣ លានយ៉េន ស្មើប្រមាណ ១២.៦៦លានដុល្លារ សម្រាប់ អនុវត្តគម្រោង «ធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង»។

ទី៣)ឥណទានសម្បទាន ដែលមានទឹកប្រាក់សរុបចំនួន ១១,១៣៦លានយ៉េន ស្មើប្រមាណ ៩៨លានដុល្លារអាមេរិក សម្រាប់ អនុវត្តគម្រោង «ការធ្វើឱ្យប្រសើរឡើង នូវកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (ក្រុងបាត់ដំបង-ក្រុងសិរីសោភ័ណ) ជំហាន ទី២»។

និងទី៤)ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣,២៧១លានយ៉េន ស្មើប្រមាណ ២៨.៥លានដុល្លារ សម្រាប់អនុវត្តគម្រោង «ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ធំ»។

ពិធីចុះហត្ថលេខាប្រគល់ និងទទួលនូវថវិកាទនេះ ត្រូវបានចុះហត្ថលេខា ដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូត ជប៉ុនប្រចាំកម្ពុជា និង ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិ។

ប្រទេសជប៉ុន គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា ដែលបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងហេដ្ឋារចនា សម្ព័ន្ធ ក្រោយពេលប្រទេសកម្ពុជា បានបញ្ចប់ភ្លើងសង្រ្គាមនាទសវត្សន៍ឆ្នាំ៩០។ គម្រោងទាំង៤ខាងលើនេះ ត្រូវបានរំពឹងថា នឹងជួយកែលម្អដល់ការតភ្ជាប់តំបន់របស់កម្ពុជា ហើយក៏នឹងធ្វើឲ្យប្រសើរឡើងដល់ជីវភាព និងថែរក្សាសុខភាពរបស់ ប្រជាជនផងដែរ៕

 

Share

ព័ត៌មានទាក់ទង