ភ្នំពេញ ៖ ជាថ្មីម្តងទៀតនៅថ្ងៃនេះ តុលាការកំពូលបានសម្រេចដូចគ្នា នឹងសាលាឧទ្ធរណ៍ដោយ ដម្កល់សាលក្រម សាលាដំបូងរាជធានីភ្នំពេញ មិនឱ្យអ្នកការពារពារសិទិ្ធមនុស្សនៃសមាគមអាដហុកបួនរូប ដែលកំពុងឃុំខ្លួននៅពន្ធនាគារព្រៃសបាននៅក្រៅឃុំឡើយ ទោះបីពួកគេសន្យា មិនរត់គេចខ្លួនទៅក្រៅប្រទេសក៏ដោយ។
ទោះជាបី សមត្ថកិច្ចទាញដៃយ៉ាងប្រញាប់ សំដៅនាំទៅចូលឡានពន្ធនាគារ តែពួកគាត់បាននិយាយ ម្នាក់បន្តិចៗ។ សម្ដីរបស់ពួកគាត់ រិះគន់ ប្រព័ន្ធតុលាការ ដោយចាត់ទុកជាតុលាការតេឡេកាម៉ង់ ដែលកាត់ក្ដីអាស្រ័យលើកម្ដៅនយោបាយ ។
ក្នុងចំណោមអ្នកពាក់អាវស្លាទុំ គឺមានលោកស្រី លឹម មុនី ដៃម្ខាងកញ្ចប់មួយថង់ តែបណ្ដើរដោយប៉ូលីស្រីម្នាក់ អ្នកស្រី លើកនេះមានទឹករឹងមាំ ដោយពោលពាក្យដូចនេះថា៖
លោក អំ សំអាត មន្ត្រីជាន់ខ្ពស់ការពារសិទ្ធិមនុស្សនៃអង្គការលីកាដូដែលមានវត្តមានក្នុងសវនាការនោះដែរ បានសម្តែងការសោកស្តាយចំពោះចៅក្រមតុលាការកំពូលសម្រេចច្រានចោលបណ្តឹងនៅក្រៅឃុំរបស់អ្នកការពារសិទ្ធិមនុស្ស។ លោក សំអាត យល់ថា តុលាការមិនគួរបន្តឃុំ អ្នកទាំងនោះ ព្រោះការស៊ើបអង្កេតគ្មានការរីកចំរើនឡើយ។
យ៉ាងណាក៏ដោយ លោក សុខ ឥសាន្ត បានប្រាប់វិទ្យុស្ត្រីការពីថ្ងៃអាទិត្យទី១២ មីនាថា អ្នកការពារសិទ្ធិមនុស្ស បានប្រព្រឹត្តកហុស នឹងច្បាប់ទើបមានការចោទប្រកាន់។
អ្នកការពារសិទ្ធិមនុស្សទាំំងនោះ បានជាប់ឃុំអស់រយៈពេល ៣១៩ ថ្ងៃ ឬ ជាង ១០ ខែមកហើយ។
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន អ្នកទាំំងនោះ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦ មកម្ល៉េះក្រោមបទចោទសូកប៉ានសាក្សី តាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌទាក់ទិនរឿងសូកប៉ាន់ នាង ខុម ចាន់តារាទី ហៅស្រីមុំ។ មិនមានតែ អ្នកទាំង ៤ រូបនេះទេ ជាប់ឃុំរឿងនេះ ។ លោក នី ចរិយា អតីតអ្នកការពារសិទិ្ធមនុស្ស បច្ចុប្បន្នជាអគ្គលេខាធិការរង គ.ជ.ប ដែលមិនឃើញមកកាន់ តុលាការកំពូលកាលពីព្រឹកថ្ងៃចន្ទទី១៣ មីនានេះក៏ កំពុងជាប់ឃុំដែរ៕