en     km
en     km

អាជ្ញាធរ​ ប្រាប់មិន​ឱ្យ​ក្រុម​និស្សិត​បញ្ចាំង​វី​ដេ​អូ​ ករណី​បាញ់​សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​(មានសំឡេង)

Share

​ភ្នំពេញ​៖​ លោក​ មួ​ង​ សូ​នី​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញា​វ័​ន្ដ​ខ្មែរ​បានឱ្យ​ដឹង​ថា​ អាជ្ញាធរ​ បាន​ចុះ​មក​ដល់​ស្នាក់​ការ​សមាគមនិស្សិត​បញ្ញា​វន្ដ​ ហាមមិន​ឱ្យ​ក្រុម​និស្សិត​ធ្វើការ​ចាក់​បញ្ចាំង​វី​ដេ​អូ​ណាមួយ​ជុំវិញ​ការ​បាញ​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ ដែល​ត្រៀម​នឹង​ចាក់​បញ្ចាំង​ឱ្យ​សាធារណជន​ទស្សនា​នៅ​ថ្ងៃអាទិត្យ​ ទី​១២​ មីនា​ ខាង​មុខ​នេះ​ទេ​។​

police

​លោក​ មួ​ង​ សូ​នី​ ដដែល​បានឱ្យ​វិទ្យុ​ស្ដ្រី​ដឹង​បន្ថែម​ទៀត​ថា​ ការ​ហាមប្រាម​នេះ​ ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​សង្កាត់​ទួល​សង្កែ​។​ ​លោក​ ឱ្យ​ដឹង​ទៀត​ថា​ ក្នុង​សកម្មភាព​ហាមប្រាម​របស់​សមត្ថកិច្ច​នោះ​ គឺ​ លើក​មិន​ឱ្យ​សមាគមនិស្សិត​បញ្ញា​វ័​ន្ដ​ខ្មែរ​ ធ្វើការ​ចាក់​បញ្ចាំង​រាល់​វី​ដេ​អូ​ណាមួយ​នោះ​ទេ​ លុះត្រាតែ​សុំ​សិទ្ធ​អនុញ្ញាត​ពី​អាជ្ញាធរ​ជា​មុន​សិន​។​

​ការ​លើក​ឡើង​បែប​នេះ​របស់​អាជ្ញាធរ​ បាន​ធ្វើ​អោយ​យុវជន​មួ​ង​ សូ​នី​ យល់​ឃើញ​ថា​ ទ​ង្វើ​របស់​សមត្ថកិច្ច​នៅ​ពេល​នេះ​ គឺ​ ជា​ការ​គំរាមកំហែង​ និង​ជា​ការ​បំបិទ​សិទ្ធ​របស់​ពួក​គេ​ ក្នុង​នាម​ជា​ពលរដ្ឋ​មួយ​រូប​ដែរ​។​

​លោក​ មួ​ង​ សូ​នី​  ៖«​គាត់​ថា​ គាត់​អោយ​បញ្ចាំង​ប៉ុន្ដែ​ទាល់តែ​សុំ​ច្បាប់​ ចឹ​ង​ខ្ញុំ​សុំ​សួរ​វិញ​តើ​មាត្រា​ណា​ដែល​ចែង​ ហើយ​បើសិនជា​យើង​មើលអំពី​ផ្លូវច្បាប់​វា​អត់​មាន​ »​។​

 

​ជុំវិញ​រឿង​នេះ​ដែរ​ វិទ្យុ​ស្ដ្រី​ Fm​ 102​ មិន​អាច​ទទួល​បានការ​ឆ្លើយ​តប​ណាមួយ​ពី​លោក​ សយ​ កុសល​ ចៅសង្កាត់​ទួល​សង្កែ​នោះ​ទេ​ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​១១​ មីនា​នេះ​។​

ស្តាប់សំឡេង៖

 

 

​គូរ​បញ្ជាក់​ដែរ​ថា​  គម្រោង​និស្សិត​បញ្ញា​វន្ដ​ខ្មែរ​ ក្នុង​ការ​ចាក់​បញ្ចាំង​នេះ​គឺ​ ក្រុម​និស្សិត​ នឹង​បង្ហាញ​អំពី​ព័ត៌មាន​បែប​ស៊ើបអង្កេត​ជុំវិញ​ឃាតកម្ម​លើ​លោក​បណ្ឌិត​កែម​ ឡី​ ដែល​រាយការណ៍​ដោយ​អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍​អ៊ា​ល​ចា​ ហ្ស៊េ​រ៉ា​ រួម​និង​វី​ដេ​អូ​គ្លី​ប​របស់​តុលាការ​ដែល​បង្ហាញ​ពី​គម្រោងការ​សំលាប់​របស់​ជនជាប់សង្ស័យ​ ហើយ​និង​វី​ដេ​អូ​ឯកសារ​មួយ​ចំនួន​អំពី​លោក​កែម​ ឡី​ មុន​ពេល​ត្រូវ​បាញ់​សំលាប់​ផង​ដែរ​៕

 

 

 

 

 

Share

Image
Image
Image