UN៖ ជនចំណាកស្រុកប្រមាណ ៣៦៦នាក់ បានស្លាប់នៅក្នុងសមុទ្រមេឌីទែរ៉ាណេខណៈពួកគេព្យាយាមធ្វើដំណើរទៅសុំសិទ្ធិជ្រកកោននៅតំបន់អឺរ៉ុប នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលចុះផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ។
របាយការណ៍នេះឲ្យដឹងទៀតថា បើធៀបក្នុងរយៈពេលដូចគ្នាចំនួន ៥៣ថ្ងៃ នៃដើមឆ្នាំ ករណីជនចំណាកស្រុកស្លាប់នៅលើសមុទ្រមានការថយចុះ ដែលកាលពីដើមឆ្នាំ២០១៦ ករណីជនចំណាកស្រុកស្លាប់ព្រោះការធ្វើដំណើរទៅតំបន់អឺរ៉ុបនេះមានចំនួនប្រមាណជាង ៤២៥ករណី។
បើតាមអង្គការអន្តរជាតិ ហៅកាត់ថា (IOM) បានរាយការណ៍ថា ជនចំណាកស្រុកដែលព្យាយាមធ្វើដំណើរតាមទូកឆ្លងសមុទ្រមេឌីទែរ៉ាណេទៅតំបន់អឺរ៉ុបនៅឆ្នាំ២០១៧ នេះមានចំនួនប្រមាណ ១៣៩២៤នាក់ ដែលចំនួននេះគឺមានការថយចុះជាងឆ្នាំមុន ដែលមានចំនួនប្រមាណជាង ១០៥៤២៧នាក់៕ ប្រភព៖UN News