ម៉ាឡេស៊ី៖ បើតាមបណ្តាញផ្សាយព័ត៌មាន Channel News Asia មន្ត្រីប៉ូលីសម៉ាឡេស៊ី បានចាប់ខ្លួនជនសង្ស័យម្នាក់ទៀត កាលពីថ្ងៃសុក្រ ដែលគេសង្ស័យថា មានជាប់ពាក់ពព័ន្ធការស្លាប់របស់លោក គីម ជុងណាំ ដែលមានឪពុកតែមួយ ម្តាយផ្សេងគ្នា ត្រូវជាបងប្រុសរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស ជនសង្ស័យទី៤នេះ មានអាយុ ៤៧ឆ្នាំ បានកាន់លិខិតបញ្ជាក់ការងារជនបរទេស។ ជនសង្ស័យទី៤នេះ មានសញ្ជាតិកូរ៉េខាងជើង ឈ្មោះ រី ជុង ឆុល( Ri Jong Chol) បានឃាត់ខ្លួនកាលពីថ្ងៃសុក្រ។
ក្នុងចំណោមជនសង្ស័យបីនាក់ត្រូវឃាត់ខ្លួនមានស្ត្រី ២ នាក់ ក្នុងនោះស្ត្រីម្នាក់បានកាន់លិខិតឆ្លងដែនវៀតណាម និង ពីរនាក់ទៀតកាន់លិខិតឆ្លងដែនឥណ្ឌូនេស៊ី៕