ហ្គាំបៀ ៖ នៅទីបំផុតជនផ្ដាច់ការនៅប្រទេសហ្គាំបៀ ដែលបានកាន់អំណាច ២២ឆ្នាំ ដោយការំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ បានសម្រេចចាកចេញ ពីតំណែងក្រោម ការឡោមព័ទ្ធចាប់បង្ខំពីកងទ័ពអាហ្វ្រិកខាងលិចដែលគាំទ្រដោយអង្គការសហប្រជាជាតិ។ ការចុះចាញ់របស់ជនផ្ដាច់ការ ចាមេស នៅថ្ងៃសៅរិ៍ ទី២១ មករា នេះ ដូចជាដល់ភាគបញ្ចប់ហើយនៃល្បែងនយោបាយឆ្មាចាប់កណ្ដុរនៅហ្គាំបៀ។ ល្បែងនយោបាយដ៏គ្រោះ ថ្នាក់នេះ ការពិតគឺជនផ្ដាច់ការ ចាមេស ខ្លួនឯងជាអ្នកបង្កើតឡើង ហើយធ្វើឲ្យសហគមអន្ដរជាតិថ្កោលទោសយ៉ាងខ្លាំង។
តទៅនេះសូមស្ដាប់ការអធិប្បាយរឿងដោយលោក នួន បូរិន៖
ជនផ្ដាច់ការ ចាមេស ទទួលសារភាពកំហុសហើយ យល់ប្រគល់អំណាចឱ្យអ្នកឈ្នះ
តែដូចនេះក្ដីគេដឹងថា មេដឹកនាំប្រទេសអាហ្វ្រិកមួយចំនួនបានចូលទៅជួបលោក ចាមេស ហើយប្រាប់ពីគ្រោះថ្នាក់បើលោកនៅតែមិនព្រមចាកចេញពីតំណែង។
មេទ័ព Gambia ប្រកាសទទួលស្គាល់ ប្រធានាធិបតីថ្មី
ឧត្តមសេនីយ៍រូបនេះបានបញ្ជាក់ទៀតថា កងទ័ពគ្រប់កងអង្គភាពទាំងអស់ត្រូវស្តាប់បញ្ជារបស់លោក ដោយមិនត្រូវចល័តទ័ព ឬធ្វើសកម្មភាពអ្វីខុសច្បាប់ឡើយ។ លោកថា ប្រទេសជាតិមានរដ្ឋធម្មនុញ្ញដែលបានត្រួសត្រាយផ្លូវរួចស្រេចហើយ ដើម្បីឱ្យមានសុខសន្តិភាព និងការផ្ទេរអំណាចដោយសន្តិវិធី។ ក្នុងន័យនេះ ក្នុងនាមលោកជាមេបញ្ជាការកំពូលរបស់ប្រទេសត្រូវតែទទួលស្គាល់ប្រធានាធិបតីដែលស្របច្បាប់។
ពលរដ្ឋហ្គាំប៊ីរាំច្រៀងពេលដែលដឹងថា ជនផ្ដាច់ការJammeh សារភាពកំហុសសុំទៅរស់នៅក្រៅប្រទេស
តាមសេចក្ដីរាយការណ៍របស់សារព័ត៌មានក្នុងស្រុករបស់ប្រទេស ហ្គាំប៊ី ដូចជា សារព័ត៌មាន Freedom Newspaper បានឲ្យដឹងថា ប្រជាជន ហ្គាំប៊ី ទាំងប្រុស ទាំងស្រី ពិសេសគឺក្រុមយុវជនបានបញ្ចេញទស្សននិងកាយវិការរាំច្រៀងតាមដងវិថីនានាទូទាំងប្រទេស ដែលមើលទៅដូចជាការស្វាគ មន៍កងទ័ពសហភាពអាហ្វ្រិក មកបណ្ដេញលោក ចាមេស ចេញពីអំណាច។ តែជាការពិតពួកគាត់សប្បាយរីករាយដោយសារតែដឹងថា លោក ចាមេស សម្រេចបោះបង់ការក្រាញអំណាចរបស់លោកហើយចុះចាញ់ក្នុងសមរភូមិមួយសុខចិតុ្ដរស់នៅជាជននិរទេសខ្លួន។
តាមសេចក្ដីរាយការណ៍ដដែល មេដឹកនាំសហភាពអាហ្វ្រិកមួយចំនួនកំពុងតែសម្របសម្រួលឲ្យប្រធានាធិបតីឈ្នះឆ្នោត អាដាម៉ាបារ៉ូ ចូលកាន់តំណែងនៅរយៈពេលដ៏ឆាប់ខាងមុខនេះ។
កាលពីថ្ងៃម្សិលមិញក្រសួងការបរទេសសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិបានប្រកាសគាំទ្រប្រទេស ហ្សេនេហ្គាល់ ដែលបានលើកទ័ពសហភាពអាហ្វ្រិកចូលទៅបណ្ដេញលោក ចាមេស ចេញពីអំណាច។ យ៉ាងណាក៏ដោយលោក ចាមេស ដែលសម្រេចចាកចេញពីតំណែងនេះគឺបន្ទាប់ពីកងទ័ពនៃក្រុមអង្គរក្សរបស់លោកបានទម្លាក់អាវុធរត់ចោលសមរភូមិ ដោយទុកឲ្យលោក ចាមេស ប្រឈមមុខនិងការឡោមព័ន្ធរបស់កងទ័ពសហភាពអាហ្វ្រិក។ ប្រជាជនហ្គាំប៊ី ភាគច្រើនបានមកជួបជុំគ្នានៅរដ្ឋធានី បានយ៉ុល ដើម្បីឃ្លាំមើលការដើរចូលវិមានប្រធានា ធិបតីរបស់បេក្ខជនឈ្នះឆ្នោត អាដាម៉ាបារ៉ូ។
ស្របពេលជាមួយគ្នានេះទៀត សហគមន៍អន្តរជាតិសាទប្រធានាធិបតីថ្មី សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប អង្គការសហប្រជាជាតិ និងបណ្តាប្រ ទេសមួយចំនួនទៀតនៅទ្វីបអាហ្វ្រិក ប្រកាសសាទរ ដោយពួកគេចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួនគាំទ្រ ប្រធានាធិបតីជាប់ឆ្នោតអាដាម៉ា បារ៉ូ ដោយចាត់ទុកថា មេដឹកនាំដែលកើតចេញពីឆន្ទៈប្រជាជនហ្គាំបៀ ឱ្យស្របនឹងរដ្ឋធម្មនុញ្ញនៃប្រទេសក្រីក្រមួយនេះទៀតផង៕ ប្រភព FN