ភ្នំពេញ ៖ អង្គជំនុំជម្រះសាលាដំបូងបានបិទបញ្ចប់សវនាការលើភស្តុតាងក្នុងសំណុំរឿង ០០២ វគ្គ ២ហើយនៅថ្ងៃពុធទី ១១ មករា នេះ បន្ទាប់ពីបើកសវនាការអស់រយៈពេលមួយឆ្នាំ។
នៅក្នុងពេលនេះ អង្គជំនុំជម្រះនឹងបើកផ្លូវឲ្យភាគីនានាដាក់សារណាបញ្ចប់ ដាក់ពាក្យបណ្តឹងទារសំណងផ្លូវចិត្តនៅចន្លោះខែមេសា និងខែឧសភា មុននឹងបើកការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់នៅដើមខែមិថុនាឆ្នាំ២០១៧។ ជនជាប់ចោទ នួន ជា និងខៀវ សំផន ដែលមានវ័យកាន់តែចាស់ជរាហើយនោះ ត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្នុងការកាត់ក្តីសំណុំរឿង ០០២ វគ្គទី ១៕