ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លីម៉ង់ប្រចាំនៅកម្ពុជា បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក កឹម សុខា នៅថ្ងៃអង្គារ៍ ទី១០ ខែមករា ឆ្នាំ ២០១៧នេះដោយផ្ដោតលើ ស្ថានភាពនយោបាយនៅដំណាក់កាលចុងក្រោយនេះ ។
តាមហ្វេសប៊ុករបស់លោក កឹម សុខា បានសរសេរដូចនេះ៖«នៅការិយាល័យក្រុមមតិភាគតិចនៃរដ្ឋសភា លោក អិនហ្គូ កាស្តិន(Ingo Karsten) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយខ្ញុំ ផ្ដោតលើ ស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន ការបោះឆ្នោត និងទស្សនៈនយោបាយរបស់ខ្ញុំ ក្នុងនាមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ»។
មន្ត្រីទូតបរទេស ជួបលោក កឹម សុខា នៅថ្ងៃនេះ គឺមិនខុសពី មន្ត្រីទាំងនោះបានជួបប្រធានស្ដីទី បក្សសង្គ្រោះជាតិនេះ កាលពីលោកស្ថិតក្នុងស្ថានភាព ជាជនជាប់ពិរុទ្ធ របស់តុលាការ ដែលពួកគេ ជាច្រើន បានលើកឡើងពី បញ្ហានយោបាយប្រទេសកម្ពុជា និង ករណីសេរីភាព របស់សកម្មជន បក្សប្រឆាំង និងសិទ្ធិមនុស្ស៕