en     km
en     km

យកចិត្តទុកដាក់​បង្កើន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ខេត្ត​ត្បូងឃ្មុំ​

Share

​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ត្បូងឃ្មុំ​ មាន​រៀបចំ​កិច្ចប្រជុំ​មួយ​ដើម្បី​ពិនិត្យ​មើល​កិច្ចការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ កាលពី​ថ្ងៃ​ទី​២២​ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ។​ នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ គេ​សង្កេត​ឃើញ​មាន​វត្តមាន​លោក​ឧត្តមសេនីយទោ​ ទី​ ឡុ​ង​ អនុប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ និង​នគរបាល​ចរាចរណ៍​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្រសួងមហាផ្ទៃ​  លោក​វរសេនីយ៍ឯក​ ឈឹ​ម​   គឹ​ម​ហុង​ ស្នងការ​រង​នគរបាល​ខេត្ត​ត្បូងឃ្មុំ​  លោក​វរសេនីយ៍ទោ​ សូ​ សា​រ៉ាត់​ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ ព្រមទាំង​នាយ​រង​ការិយាល័យ​ នាយ​ផ្នែក​ នាយ​រង​ផ្នែក​ ព្រមទាំង​មន្ត្រី​នគរបាល​សរុប​ចំនួន​២០​រូប​ ។​

traffic23-1​ក្រោយ​ពី​បាន​ពិនិត្យ​របាយការណ៍​ពី​សកម្មភាព​និង​ស្ថានភាព​ចរាចរណ៍​ក្នុង​ខេត្ត​នា​ពេល​កន្លង​មក​លោក​ ឧត្តមសេនីយទោ​ ទី​ ឡុ​ង​ បាន​ថ្លែង​រៀបរាប់​ពីសារ​សំខាន់​នៃ​កិច្ចការ​រក្សា​សណ្ដាប់ធ្នាប់​របស់​កម្លាំង​នគរបាល​ដែល​បាន​ធ្វើ​កន្លង​មក​ព្រមទាំង​បាន​លើក​សរសើរ​ដល់​ស្មារតី​ប្រឹងប្រែង​ធ្វើ​ការងារ​របស់​មន្ត្រី​នគរបាល​គ្រប់ៗ​រូប​ដែល​បាន​រួមចំណែក​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​ ជា​ពិសេស​ក្នុង​ការ​រក្សា​សណ្ដាប់ធ្នាប់​ រក្សា​សុវត្ថិភាព​ នៅ​លើ​ដងផ្លូវ​។​

​ជា​លទ្ធផល​នៃ​កិច្ច​ប្រឹងប្រែង​ មួយ​រយៈកាល​ចុង​ក្រោយ​នេះ​ តួលេខ​នៃ​ចំនួន​អ្នក​បាត់បង់​ជីវិត​មានការ​ថយ​ចុះ​ ជា​ពិសេស​ក្នុង​ពេល​បុណ្យ​ធំៗ​ប្រចាំឆ្នាំ​។​ លោក​ឧត្តមសេនីយ៍​ក៏​បាន​ធ្វើការ​ប្រគល់​ជូន​នូវ​សម្ភារៈ​មាន​ដូច​ជា​សាជី​ជ័រ​ ចំនួន​២០​ និង​ភ្លើង​វឹល​បំភ្លឺ​គោលដៅ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ចំនួន​១០​ចង្កៀង​ ដែល​សម្ភារៈ​ទាំងអស់​នេះ​មាន​សារៈសំខាន់​បំផុត​ក្នុង​ការ​ប្រើប្រាស់​ក្នុង​គោលដៅ​រឹត​បន្ដឹង​ច្បាប់​។​ សូម​ជម្រាប​ថា​ សម្ភារៈ​ទាំងអស់​នេះ​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​អង្គការ​ សម្ព័ន្ធ​អន្តរជាតិ​ទប់ស្កាត់​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​(IARD)​ ។​

​លោក​ឧត្តមសេនីយទោ​ ទី​ ឡុ​ង​ ក៏​បាន​ចុះ​ពិនិត្យ​ដល់​គោលដៅ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មួយ​ទីតាំង​នៅ​ក្នុង​ក្រុង​។​ មាន​ប្រសាសន៍​នៅ​គោលដៅ​រឹត​បន្ដឹង​ច្បាប់​នោះ​ លោក​ឧត្តមសេនីយ៍​បាន​វាយតម្លៃ​ខ្ពស់​ដល់​កិច្ច​ប្រឹងប្រែង​តស៊ូ​របស់​នាយ​នគរបាល​ និង​មន្ត្រី​ទាំងអស់​បើ​ទោះជា​ជួប​ការ​លំបាក​ក៏​ដោយ​ក៏​គេ​នៅ​តែ​ជម្នះ​រាល់​ឧបសគ្គ​ដើម្បី​ប​ម្រោះ​ជាតិ​និង​ប្រជាពលរដ្ឋ​និង​លើកទឹកចិត្ត​ឲ្យ​មានការ​អនុវត្ត​ឲ្យ​បាន​ជាប់លាប់​ប់​ពុំនោះ​ទេ​គ្រោះថ្នាក់​វា​និង​មានការ​កើនឡើង​ថែម​ទៀត​។​

traffic23-1លោក​ សៅ​ រិ​ន​ ប្រជាពលរដ្ឋ​ម្នាក់​រស់​ដែល​យើង​បាន​ជួប​នៅ​ក្បែរ​សាលាខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ រាល់ថ្ងៃ​លោក​មានការ​បារម្ភ​ចំពោះ​សុវត្ថិភាព​លើ​ដងផ្លូវ​ ខ្លាច​គេ​បើកបរ​លឿន​ ខ្លាច​អ្នក​ស្រវឹង​បើកបរ​មក​ប៉ះពារ​ខ្លួន​លោក​និង​ក្រុម​គ្រួសារ​បងប្អូន​។​ លោក​យល់​ថា​ បើសិនជា​នគរបាល​រឹត​បន្ដឹង​ច្បាប់​ទោះ​យប់​ក្ដី​ ថ្ងៃ​ក្ដី​ឲ្យ​បាន​ញឹកញាប់​ជា​ការ​ល្អ​ព្រោះ​ដើម្បី​ធ្វើ​ឲ្យ​មានការ​គោរព​ច្បាប់​បាន​កាន់តែ​ច្រើន​។

​សម្រាប់​ព័ត​មាន​បន្ថែម​៖
​ខឹ​ម​ សុផល​
​ទូរស័ព្ទ​ 078​ 53​ 54​ 06

Share

Image
Image
Image