ភ្នំពេញ៖ កញ្ញា សុខ សុភាព សហស្ថាបនិកក្រុមហ៊ុន HengKea Import Export Co,Ltd ជាក្រុមហ៊ុន ផលិតផលសម្រេចដោយខ្លួនឯង នូវអាហារបំប៉នសុខភាព ឈ្មោះសំបុកត្រចៀកកាំ បានផ្ដល់បទសម្ភាសន៍ ឱ្យ វិទ្យុស្ត្រី ថា កញ្ញា បានឈរជើងដល់សព្វថ្ងៃគឺពិតជាលំបាក ព្រោះពេលដែលកញ្ញា ចាប់ផ្ដើមធ្វើជំនួញ គឺជាពេលដែលលោកឪពុក របស់កញ្ញា ទទួលមរណភាព ដោយមិនបានបន្សល់ទុក នូវបណ្ដាំចុងក្រោយអ្វីឡើយ។
កញ្ញា សុខ សុភាព និយាយថាដំណើរការ ក្រុមហ៊ុន លក់ផលិតផលអាហាបំប៉ន សំបុកត្រចៀកកាំបានព្យាយាមជួយដល់ស្ដ្រីជាច្រើនក្នុងខេត្ដកោះកុងឲ្យមានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ។
បន្ថែមពីនេះ កញ្ញាក៏បានផ្ញើសារដល់ស្ដ្រីទាំងអស់ត្រូវតែមានជំហរឹងមាំក្នុងការ ប្រកបរបរអ្វីមួយដោយសច្ចភាព និងឲ្យតម្លៃមនុស្សគ្រប់ស្រទាប់វណ្ណៈដោយកុំប្រកាន់និងរើសអើង។
ជាបន្ដទៅនេះសូមនាងកញ្ញាលោក លោកស្រីស្ដាប់បទសម្ភាសន៍ រវាងលោក លៀ ស៊ីណា ជាមួយកញ្ញា សុខ សុភាព ដែលជាសហគ្រិនវ័យក្មេងជោគជ័យក្នុងអាវជីវកម្មដូចតទៅ៖

ព័ត៍មានបន្ថែមអំពីក្រុមហ៊ុន HengKea Import Export Co,Ltd សូមចូលទៅ កាន់គេហទំព័រ http://www.hengkeagroup.net