en     km
en     km

លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បដិសេធ​ព័ត៌មាន​ថា​ លោក​ចាញ់ក្តី​រឿង​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​

Share

ភ្នំពេញ៖ ​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​ច្បង​របស់​សម្តេច​ ហ៊ុន​ សែន​ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ នៅ​ថ្ងៃ​ទី​ ០៦​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ថា​ ការ​ចុះ​ផ្សាយ​ព័ត៌មាន​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ករណី​បណ្តឹង​របស់​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ ដែល​ថា​លោក​ចាញ់ក្តី​ដើមបណ្ដឹង​គឺជា​ការ​បំផ្លើសការពិត​។​

លោក ហ៊ុន ម៉ាណែត។
លោក ហ៊ុន ម៉ាណែត។

​មេបញ្ជាការ​រង​កងទ័ពជើងគោក​ និង​ជា​នាយករង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពលខេមរភូមិន្ទ​រូប​នេះ​ ត្រូវ​បាន​ប្ដឹង​ដោយ​គ្រួសារ​របស់​លោក​ មា​ជ​ សុ​វ​ណ្ណា​រ៉ា​ នៅ​រដ្ឋ​កាលី​ហ្វ​ញ៉ា​ សហរដ្ឋអាមេរិក​ ករណី​ហិង្សា​ កាលពី​ឆ្នាំ​ ២០១៤​ និង​ករណី​ចោទ​ថា​ បណ្ដោយ​ឱ្យ​អង្គរក្ស​របស់​លោក​វាយ​ជនជាតិ​អា​មេ​រិ​ក​ ឈ្មោះ​ ផល​ ហេ​ ឱ្យ​រង​របួស​។​  

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​លោក​នៅ​ថ្ងៃ​ទី​ ៦​ កញ្ញា​នេះ​ថា​ លោក​ Morton​ Sklar​ ដែល​ជា​មេធាវី​តំណាង​ឱ្យ​ដើមបណ្តឹង​បាន​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​បំផ្លើស​មួយ​ចំនួន​ និង​រហូត​ដល់​មាន​បុគ្គល​មួយ​ចំនួន​បាន​ផ្សាយ​ព័ត៌មាន​ថា​ តុលាការ​បាន​កាត់សេចក្តី​ឱ្យ​រូប​លោក​ចាញ់ក្តី​។​ លោក​ថា​ទ​ង្វើ​នេះ​គឺជា​ការ​បំភ័ន្ត​សាធារណ​មតិ​ដែល​ជា​ការ​បំផ្លើសការពិត​ ធ្វើ​ឱ្យ​សាធារណជន​មានការ​យល់​ច្រឡំ​ចំពោះ​ដំណើរការ​នៃ​នីតិវិធីតុលាការ​។​

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ គូសបញ្ជាក់​ថា​ ករណី​នេះ​មេធាវី​របស់​លោក​ គឺ​លោក​ John​ Purcell​ និង​អ្នកជំនាញ​ច្បាប់​អា​មេ​រិ​ក​ លោក​ Christopher​ Beres​ បាន​ធ្វើការ​បកស្រាយ​យ៉ាង​ច្បាស់​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន​ខ្មែរ​ថា​ម​ស៍​(Khmer​ Times)​ ថា​៖​ "​លោក​ Sklar​ ដែល​ជា​មេធាវី​របស់​ដើមបណ្តឹង​ បាន​អះអាង​បំផ្លើសការពិត​ និង​បំភ័ន្ត​សាធារណ​មតិ​ពាក់ព័ន្ធ​នឹង​សេចក្តីសម្រេច​របស់​តុលាការ​ និង​ដំណើរការ​នីតិវិធី​នៅ​តុលាការ​"​ ។​

​តាម​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ លោក​ Beres​ បាន​បន្ថែម​ទៀត​ថា​៖​ «​ដើមបណ្តឹង​មិន​ទាន់​ឈ្នះក្តី​នៅឡើយ​ទេ​។​ ដើមបណ្តឹង​បាន​អះអាង​ទៅ​តុលាការ​អា​មេ​រិ​កថា​ ដើមបណ្តឹង​មិន​មាន​អង្គហេតុ​ណា​ដើម្បី​បញ្ជាក់​ថា​ តុលាការ​មាន​សមត្ថកិច្ច​ឡើយ​។​ ដូ​ច្នេះសួរ​ថា​តើ​មេធាវី​របស់​ដើមបណ្តឹង​នេះ​អាច​ដាក់​ពាក្យបណ្តឹង​ដោយ​ឆន្ទៈ​សុច្ចរិត​ដោយ​របៀប​ណា​ ប្រ​សិន​គ្មាន​អង្គហេតុ​ណាមួយ​ដែល​បញ្ជាក់​ថា​តុលាការ​មាន​សមត្ថកិច្ច​ផង​នោះ​។​ មក​ដល់​ពេល​នេះ​ ដើមបណ្តឹង​មិន​បាន​បង្ហាញ​ អង្គហេតុ​ណាមួយ​ទៅ​តុលាការ​សហរដ្ឋអាមេរិក​ ដើម្បី​អាច​តម្រូវ​ឱ្យ​ លោក​ ហ៊ុន​ ម៉ា​ណែ​ត​ ត្រូវ​ចូលខ្លួន​ទៅ​តុលាការ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បណ្តឹង​ដែល​បាន​ដាក់​នោះ​"​។​

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បញ្ជក់​ទៀត​ថា​ ការ​ធ្វើ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មេធាវី​ Morton​ Sklar​ និង​បុគ្គល​មួយ​ចំនួន​ថា​ តុលាការ​រដ្ឋ​កាលី​ហ្វ​ញ៉ា​បាន​កាត់ក្តី​ឱ្យ​រូប​លោក​ចាញ់​កាលពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០១៦​ គឺជា​ការ​បំផ្លើសការពិត​ ពីព្រោះ​ថា​ តុលាការ​ពុំ​ទាន់​សម្រេច​ទទួលយក​បណ្តឹង​នេះ​មក​ដំណើរការ​បន្ត​នៅឡើយ​ទេ​។​ លោក​ថា​ រឿង​ក្តី​នេះ​គឺ​ស្ថិត​ត្រឹម​ដំណាក់កាល​នៃ​ការ​ទាមទារ​ព័ត៌មាន​បន្ថែម​ ដើម្បី​កំណត់​សមត្ថកិច្ច​តុលាការ​ក្នុង​ការ​ជំនុំ​ជម្រះក្តី​តែ​ប៉ុណ្ណោះ​៕

Share

ព័ត៌មានទាក់ទង