en     km
en     km

រដ្ឋសភា​ ស្នើ​ឱ្យ​សហភាព​អឺរ៉ុប​ ផ្តល់​បច្ចេកទេស​ និង​ហិរញ្ញវត្ថុ​បន្ថែម​ទៀត

Share

​ភ្នំពេញ៖ លោក​ ជាម​ យៀ​ប​ ប្រធាន​គណៈកម្មការ​ទី​២​ គឺ​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​និង​សវន​កម្ម​ នៃ​រដ្ឋសភា​ បាន​ស្នើ​ទៅ​កាន់​ប្រតិភូ​សហភាព​អឺរ៉ុប​ចំនួន​ បី​ចំណុច​ដើម្បី​ព​ង្រឹ​ក​ប្រសិទ្ធិ​ភាព​ការងារ​។​

​លោក​ ជាម​ យៀ​ប​ ប្រធាន​គណៈកម្មការ​ទី​២​ គឺ​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​និង​សវន​កម្ម​ នៃ​រដ្ឋសភា​។
​លោក​ ជាម​ យៀ​ប​ ប្រធាន​គណៈកម្មការ​ទី​២​ គឺ​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​និង​សវន​កម្ម​ នៃ​រដ្ឋសភា​។

​ចំណុច​ទាំង​៣​នេះ​ រួម​មាន​ ទី​១​ ស្នើ​ឱ្យ​ពង្រឹង​ និង​ពង្រីក​នូវ​ទីផ្សារ​របស់​កម្ពុជា​នៅ​សហភាព​អឺរ៉ុប​ ដើម្បី​បង្ក​ភាព​ងាយស្រួល​ក្នុង​ការ​នាំ​ចូល​អង្ករ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ និង​គ្មាន​ជាតិ​គីមី​។​ ទី​២.​ ស្នើ​ឱ្យ​បើក​ទូលាយ​បន្ថែម​ទៀត​នូវ​ទីផ្សារ​នាំ​ចូល​សម្លៀក​បំពាក់​ និង​ស្បែកជើង​ ទៅ​ទីផ្សារ​អឺរ៉ុប​ និង​បន្ត​ផ្តល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ និង​បច្ចេកទេស​ និង​ទី​៣.​ ជួយ​ផ្សព្វផ្សាយ​ទៅ​កាន់​វិនិយោគិន​នៅ​អឺរ៉ុប​ ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​ កាន់តែ​ច្រើន​។​

​ការ​ស្នើ​ នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​បញ្ចប់​កិច្ច​ពិភាក្សា​ រវាង​គណៈកម្មការ​ទី​២​រដ្ឋសភា​ និង​តំណាង​សហភាព​អឺរ៉ុប​ នៅ​វិមាន​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​ ២៨​កក្កដា​២០១៦​នេះ​។​

​ជាមួយនឹង​ការ​ស្នើ​នេះ​ លោក​ ជាម​ យៀ​ប​ បានឱ្យ​ដឹងផង​ដែរ​ថា​ កម្ពុជា​នឹង​បើក​ជើងមេឃ​ឱ្យ​បាន​ទូលាយ​ ដើម្បី​ឱ្យ​អ្នក​ទេសចរណ៍​របស់​សហគមន៍​អឺរ៉ុប​ ចូល​មក​កម្ពុជា​ ឱ្យ​បាន​កាន់តែ​ច្រើន​។​

​លោក​ ជាម​ យៀ​ប​ បាន​អះអាង​ថា​ តំណាង​សហភាព​អឺរ៉ុប​ដែល​បាន​មក​ប្រជុំ​នៅ​ព្រឹក​នេះ​ បាន​សន្យា​ថា​ នឹង​ពាំនាំ​សំណើរ​ទាំងអស់​ ទៅ​ប្រាប់​ដល់​សហគមន៍​អឺរ៉ុប​។​

​យ៉ាងណាមិញ​ នៅ​ព្រឹក​មិ​ញ​នេះ​ដែរ​ លោក​ ជាម​ យៀ​ប​ បាន​បញ្ជាក់​ថា​ តំណាង​សហគមន៍​អឺរ៉ុប​មិន​បាន​លើក​ឡើង​ អំពី​ការ​កាត់​ជំនួយ​ និង​កាត់​បន្ថយ​ទីផ្សារ​នាំ​ចេញ​សំលៀក​បំពាក់​នោះ​ទេ​។​

​សូម​ជម្រាប​ថា​ កិច្ច​ពិភាក្សា​នេះ​ដែរ​ ក៏​មាន​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​សមាជិក​របស់​គណៈកម្មការ​ទី​២​ ចំនួន​២​រូប​ក៏​ចូលរួម​ផង​ដែរ​៕

Share

ព័ត៌មានទាក់ទង