ភ្នំពេញ៖ សមាជិកគណៈកម្មាការបុណ្យសព លោកបណ្ឌិត កែម ឡី ម្នាក់បានអះអាងថា ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប លោក ចច អេដហ្គា នឹងទៅគោរពវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី នៅម៉ោង៩ព្រឹកនេះ។
លោក ប៉ា ងួនទៀង បានឱ្យវិទ្យុស្ដ្រីដឹងមុននេះបន្តិចថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបរូបនេះ នឹងមកកាន់កន្លែងបុណ្យសពលោកបណ្ឌិត កែម ឡី នៅវត្តពោធិយារាម វត្ដហៅ ចាស់ នៅសង្កាត់ជ្រោយរត្តចង្វារ វេលាម៉ោង៩ព្រឹក ដែលក្នុងនោះ មានមន្ដ្រីសហភាពអឺរ៉ុបមួយចំនួន ផងដែរ។
លោក ចច អេដហ្គា ដែលជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា លោកតែងតែសម្ដែងការព្រួយបារម្ភអំពី សិទ្ធិសេរីភាព សម្ដែងមតិ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាធ្លាក់ចុះ។
សហភាពអឺរ៉ុបបច្ចុប្បន្នមានប្រទេស២៧ជាសមាជិកហើយបើរាប់ទាំងប្រទេសអង្លេសគឺ ២៨ប្រទេស។
លោក កែម ឡី ត្រូវបានបាញ់សម្លាប់នៅកណ្ដាលថ្ងៃ កាលពីថ្ងៃទី១០ កក្កដា ២០១៦ ដោយ ក្មាន់កាំភ្លើង ម្នាក់ដែលសារភាពថា ខ្លួនឈ្មោះ ជួប សម្លាប់។ សព លោក កែម ឡី នឹងត្រូវហែរទៅបញ្ចុះនៅស្រុកកំណើតរបស់គាត់ នៅស្រុកត្រាំកក់ ខេត្តតាកែវ ថ្ងៃអាទិត្យទី២៤ កក្កដាចុងសប្ដាហ៍នេះ៕