en     km
en     km

ព្យុះ​មូសុង​នឹង​បង្ក​ជា​បាតុភូត​ រន្ទះ​ ខ្យល់​កន្ដ្រាក់​ នៅ​កម្ពុជា​ក្នុង​ស​ប្ដា​ហ៍​នេះ​

Share

​ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដី​អំពី​អាកាសធាតុ​ នៃ​ប្រទេស​កម្ពុជា​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ត្រៀមលក្ខណៈ​ប្រុង​ប្រយ័ត្ន​ពី​ផល​ប៉ះពាល​ ដោយ​បាតុភូត​ខ្យល់មូសុង​នីរ​តី​ ដែល​នឹង​បក​មក​ប៉ះ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​ ១៩​ ដល់​ ថ្ងៃ​ទី​ ២៥​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៦​ នេះ​។​

water-01
​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ដែល​ចេញ​នៅ​ថ្ងៃ​ អង្គារិ៍​ ទី​ ១៩​ ខែ​ កក្កដា​ នេះ​បាន​ឲ្យ​ដឹង​ថា​ ចាប់ពី​ពេល​នេះ​ តទៅ​ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ខ្យល់មូសុង​និរតី​ខ្សោយ​ និង​ជ្រលង​សម្ពាធ​ទាប​ជា​បន្ដបន្ទាប់​រហូត​ដល់​ថ្ងៃ​ទី​ ២៥​ កក្កដា​ ខាង​មុខ​នេះ​។​

​សេចក្ដីជូនដំណឹង​ដដែល​បញ្ជាក់​ថា​ តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​មាន​ដូច​ជា​ តំបន់​មាត់សមុទ្រ​ អាច​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ ចំណែក​តំបន់​វាលទំនាប​ និង​តំបន់​ខ្ពង់រាប​ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​ ដែល​នឹង​បង្ក​ជា​បាតុភូត​រន្ទះ​ និង​ ខ្យល់​កន្ដ្រាក់​ ពិសេស​ពេល​មេឃ​រកកល​ចង់​ភ្លៀង​។​

​ក្រសួង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ដែល​រស់នៅ​តាម​តំបន់​ខាងលើ​ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ ដោយ​កុំ​ធ្វើ​ដំណើរ​ខណៈ​ដែល​មេឃ​កំពុង​តែ​រកកល​ចង់​ច​ង្អុ​រ​ភ្លៀង​ ព្រោះ​ខ្លាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​ ៕​

Share

Image
Image
Image