en     km
en     km

មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​កោតសរសើរ​លោក​បណ្ឌិត​ កែម​ ឡី ​(មានវីដេអូ) 🎥

Share

ភ្នំពេញ៖ ​លោក​ Torm​ Malinowski​ ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ សហរដ្ឋអាមេរិក​ ដែល​បាន​ទៅ​ដាក់​កម្រងផ្កា​និង​គោរព​វិញ្ញ​ណ​ក្ខ​ន្ធ​លោក​បណ្ឌិត​ នៅ​ព្រឹក​មិ​ញ​នេះ​ បាន​សម្ដែង​ការ​កោតសរសើរ​ ចំពោះ​ វិ​រៈ​ភាព​របស់​លោក​បណ្ឌិត​ខណៈ​លោក​សន្យា​សហការ​ ជាមួយ​ប្រជាជន​កម្ពុជា​ ដើម្បី​អនាគត​ប្រទេស​នេះ​។​

លោក Torm Malinowski ឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក ដែលបានទៅដាក់កម្រងផ្កានិងគោរពវិញ្ញណក្ខន្ធលោកបណ្ឌិតកែម ឡី
លោក​ Torm​ Malinowski​ បាន​ចារ​ក្នុង​សៀវភៅ​ កំណត់​ត្រា​ មរណៈ​ទ​ក្ខ​សព​លោក​ កែម​ឡី

លោក​ Torm​ Malinowski​ បាន​ចារ​ក្នុង​សៀវភៅ​ កំណត់​ត្រា​ មរណៈ​ទ​ក្ខ​សព​លោក​ កែម​ឡី​ ដោយ​សរសេ​ថា​ ៖«​តាង​នាម​ឱ្យ​សហរដ្ឋអាមេរិក​ ខ្ញុំ​សូម​សម្ដែង​នូវ​ មរណៈទុក្ខ​ និង​ សោកស្ដាយ​ក្រៃ​លែង​ជូន​ចំពោះ​គ្រួសារ​លោក​ កែម​ ឡី​ ដែល​បាន​បាត់បង់​ ស្វាមី​ ឪពុក​ ជាទី​ស្រឡាញ់​។​ យើង​ សូម​គោរព​យ៉ាង​ស្មោះ​ អស់ពី​ចិត្ត​ចំពោះ​ សុច​រឹត​ភាព​ ឯករាជ្យ​ភាព​ សុទិដ្ឋិនិយម​ របស់​ លោក​បណ្ឌិត​ ។​ ក្នុង​ន័យ​នេះ​ យើង​សន្យា​សហការ​ជាមួយ​ប្រជាជន​កម្ពុជា​ ដើម្បី​ជួយ​ធ្វើ​ឱ្យ​ល្អ​អនាគត​ ដែល​យើង​ចង់បាន​ទាំងអស់​គ្នា​ »​។​

​លោក​ Tom​ Malinowski​ ជា​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ លទ្ធិប្រជាធិបតេយ្យ​ និង​ការងារ​។​

​ឧបការី​រដ្ឋមន្ត្រី​ការ​បរទេស​ សហរដ្ឋអាមេរិក​ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា​ នៅ​ពេល​ ស្ថានការណ៍​នយោបាយ​ ឡើង​កំ​ដៅ​នេះ​លោក​បាន​ជួប​ ជាមួយ​លោក​ លោក​ អ៊ុ​ច​ បូរ​រិ​ទ្ធ​រដ្ឋលេខាធិការ​ក្រសួងការបរទេស​ កម្ពុជា​កាលពី​ថ្ងៃ​ម្សិលមិញ​ ។​

​ក្នុង​ជំនួប​នោះ​ លោក​ Torm​ Malinowski​ បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ ពង្រឹង​វប្បធម៌​សន្ទនា​ឡើង​វិញ​ខណៈ​លោក​ព្រួយបារម្ភ​ អំពី​ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ លោក​ Torm​ Malinowski​ ក៏​បាន​ជួប​ផង​ដែរ​ជាមួយ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្នាក់​ការ​គណបក្ស​នេះ​ នៅ​សង្កាត់​ចាក់​អង្រែ​លើ​៕

លោក Torm Malinowski ឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក បានទៅដាក់កម្រងផ្កានិងគោរពវិញ្ញណក្ខន្ធលោកបណ្ឌិតកែម ឡី

លោក Torm Malinowski ឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក បានទៅដាក់កម្រងផ្កានិងគោរពវិញ្ញណក្ខន្ធលោកបណ្ឌិតកែម ឡី

លោក Torm Malinowski ឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក បានទៅដាក់កម្រងផ្កានិងគោរពវិញ្ញណក្ខន្ធលោកបណ្ឌិតកែម ឡី

លោក Torm Malinowski ឧបការីរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិក បានទៅដាក់កម្រងផ្កានិងគោរពវិញ្ញណក្ខន្ធលោកបណ្ឌិតកែម ឡី


Share

ព័ត៌មានទាក់ទង