ប្រទេសចិនបានជំទាស់ដាច់ខាត ចំពោះសាលដីការរបស់តុលាការមជ្ឈិតការអន្ដរជាតិ ដែលបញ្ជាក់ថាប្រទេសភីលីពីន មានកម្មសិទ្ធិលើតំបន់មួយចំនួននៃសមុទ្រចិនខាងត្បូង។

ប្រធានាធិបតីចិន លោក លី ជីងពីន បានប្រកាសថាតំបន់នោះជាដែនអធិបតេយ្យ និងជាដែន សិទ្ធិរបស់ប្រទេសចិន ដែលវាមិនរងឥទ្ធិពល ចំពោះសេចក្ដីសម្រេចរបស់តុលាការអន្ដរជាតិ ទេ។ ប៉ុន្ដែនៅជាមួយគ្នានេះ មេដឹកនាំចិនរូបនេះ នៅតែសន្យាថា ដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងជាមួយប្រទេសពាក់ព័ន្ធទាំងអស់ដោយសន្ដិវិធី។
នេះជាប្រតិកម្មផ្លូវការ របស់មេដឹកនាំចិន ដែលមិនទទួលយកសេចក្ដីសម្រេចរបស់មជ្ឈិតការ អន្ដរជាតិស្ដីពីជម្លោះដែនសមុទ្រ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC ប្រទេសភីលីពីន បានប្ដឹងចិនទៅតុលាការអន្ដរជាតិនេះ នៅឆ្នាំ២០១២ ប៉ុន្ដែចិនមិនបានទទួលយកការប្ដឹងរបស់ភីលីពីន ហើយមិនតែប៉ុណ្ណោះ ចិន មិនចូលការពារខ្លួន ហើយនៅតែអះអាងថា តំបន់នោះជាដែនទឹកភូមិសាស្ដ្ររបស់ខ្លួន។
តុលាការមជ្ឈិតការអន្ដរជាតិ បានសម្រេចសេចក្ដីដោយយោងលើច្បាប់អន្ដរជាតិឆ្នាំ១៩៨២។ ប្រទេសដែលមានជម្លោះជាមួយនិងចិន ករណីសមុទ្រចិនខាងត្បូង មាន ភីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងកោះតៃវ៉ាន់៕ ប្រភព៖ BBC