ភ្នំពេញ៖ នៅសល់តែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ ការចុះឈ្មោះឆ្នោតនឹងធ្វើឡើងជាលក្ខណៈសកល ហើយរបៀប របបគឺមានលក្ខណៈជាប្រព័ន្ធ ដោយអ្នកចុះឈ្មោះត្រូវកត់ត្រាដោយប្រព័ន្ធកុំព្យូទ័រ ជាមួយការប្រើម្រាមដៃនិងអត្តសញ្ញណប័ណ្ណទៀតផង ។ ទាក់ទិនបញ្ហានេះលោក ច្សច អេដហ្គា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែលជាម្ចាស់ផ្ដល់ជំនួយធំមួយក្នុងការបោះឆ្នោត លោកចង់ឃើញតម្លាភាពក្នុងការចុះឈ្មោះបោះឆ្នោតដោយមានអ្នកការចូលរួមតាមដានពីគ្រប់អ្នកពាក់ព័ន្ធ។
ការថ្លែងបែបនេះធ្វើឡើងនៅកម្មវិធីកិច្ចពិភាក្សាតុមូលស្តីពី ស្តីពីការស្វែងយល់ដិតដល់ទៅលើបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០១៦ នៅព្រឹកថ្ងៃទី២២មិថុនា ឆ្នាំ ២០១៦ ។ មន្ត្រីគណៈកម្មាការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ដែលមានវត្តមានក្នុងកម្មវិធីនេះដែរ បានសន្យាថាការចុះបោះឆ្នោតនឹងមានតម្លាភាព។
លោក ច្សច អេដហ្គា បានលើកឡើងថា គ.ជ.ប ត្រូវយកចិត្តទុកដាក់ចំពោះតម្លាភាពនៃការចុះឈ្មោះបោះឆ្នោត ដោយធានាឲ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋសង្គមស៊ីវិល បក្សនយោបាយចូលរួមក្នុងដំណើរការនោះគឺប្រកដដោយមានភាពត្រឹមត្រូវ។
លោកបានបន្តថា នីតិវិធីក្នុងការចុះឈ្មោះបោះឆ្នោត ហើយដើម្បីចុះឈ្មោះបោះឆ្នោតបានឯកសារគោលគឺអត្តសញ្ញាណប័ណ្ណ។ លោកក៏ចង់ឲ្យមានការធ្វើអត្តសញ្ញាណ្ណ័សញ្ជាតិខ្មែរឲ្យ ប្រជាពលដ្ឋគ្រាប់គ្នា សម្រាប់អ្នកអាយុដល់ថៃ្ងបោះឆ្នោត។ លោក ច្សច អេដហ្គា៖«ចំនុចមួយទៀតនិង គឺបញ្ហាជនជាដើមភាគតិចដែលមិនមានអត្តសញ្ញាណប័ណសញ្ជាតិខ្មែរភាគច្រើន ទាំងអត្តសញ្ញាណប័ណសញ្ជាតិខ្មែរថ្មីនិងអត្តសញ្ញាណប័ណសញ្ជាតិខ្មែរចាស់ ។ អញ្ចឹងរឿដែលសំខាន់មានតុល្យភាពដំណើរការចុះឈ្មោះបោះឆ្នោតនេះឲ្យបានត្រឹមត្រូវប៉ុន្តែរឿងដែលសំខាន់គឺការផ្តល់អត្តសញ្ញាណប័ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋឲ្យបានច្រើនជាទីបំផុត»។
ជុំវិញកង្វល់របស់EUនេះ លោក សោម សូរីដា អគ្គលេខាធិការរង នៃគណៈកម្មាការជាតិរៀបចំការបោះឆ្នោត បានលើកឡើងថា គ.ជ.ប បានរៀបចំតម្លាភាពរួចហើយ។ លោកបញ្ជាក់ថា ត្រង់ចំនុចនេះនឹងមានការប្រជុំជាប្រជាមួយមន្ត្រីសង្គមស៊ីវិលដែលធ្វើការងារ កិច្ចការបោះឆ្នោត។ លោកបន្តថា អាជ្ញាធរបានផ្តល់អត្តសញ្ញាណ្ណ័ជូនប្រជាពលរដ្ឋប្រមាណជា ៨លាន ២សែនសន្លឹករួចហើយ កាលពីខែឧសភា ។ លោក សោម សូរីដា ៖«អត្តសញ្ញាណប័ណសញ្ជាតិខ្មែរ៨លាន ២សែនសន្លឹកបានប្រគល់ជូនប្រជាពលរដ្ឋរួចមកហើយកាលពីដើមខែមិថុនារហូតមកដល់ពេលនេះចំនួនអាចនិងកើនឡើង។ គម្រោងរបស់នាយកដ្ឋានអត្តសញ្ញាណកម្មខ្មែរនិងប្រគល់ជូនប្រជាពរដ្ឋអត្តសញ្ញាណប័ណសញ្ជាតិខ្មែរចំនួន១០លាននិង៩សន្លឹង»។
តែបែបនេះក្ដី លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែលបានបង្ហាញការគាំទ្រ អគ្គរដ្ឋទូតសហភាពអឺរ៉ុបដែល បានលើកឡើងដូចនេះ។ លោក គល់ បញ្ញា ក៏បានបង្ហាញពីក្តីព្រួយបារម្ភ និងចង់ឱ្យគ ជ បដាក់បង្ហាញពីចំនួនប្រជាពលរដ្ឋដែលមានអត្តសញ្ញប័ណ្ណ និង លិខិតបញ្ជាក់អត្តសញ្ញាណឲ្យបានច្បាស់លាស់ ហើយខុមហ្វ្រែលក៏ដាក់អ្នកអង្កេតការណ៍ក្នុងការចុះឈ្មោះបោះឆ្នោតនេះផងដែរ។លោក គល់ បញ្ញា៖ «ឃុំសង្កាត់មាន ១៦៣៣ឃុំសង្កាត់គោលដៅរបស់យើងខិតខំដាក់ធ្វើម៉ិចឲ្យបានទាំង១៦៣៣ និងតែមិនតែខាងខុមហ្វ្រែល ឬPDP center យើងនិងសហការជាមួយអង្គការផ្សេងទៀតនៅពេលនេះមានអ្នកអង្កេតការណ៍ចំនួន៦០០នាក់…»។
ប្រទេសកម្ពុជា មានការបោះឆ្នោតសភា ៥លើករួចមកហើយ តែកន្លងមកតែងតែមានការរិះគន់ថាការបោះឆ្នោតមិនមានភាពត្រឹមត្រូវ។ តែបែបនេះក្ដីនៅក្នុងអាណត្តិនេះក៏មានការកែទម្រង់ គ ជ ប ដោយសង្ឃឹមថាមានសុក្រិត្យជាងមុន។
ដំណើរការនៃចុះឈ្មោះបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី១ កញ្ញា ឆ្នាំ២០១៦ ខាងមុននេះ ហើយ ក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោតនេះ សហភាពអ៊ឺរ៉ុបនិងប្រទេសជប៉ុន សន្យាជួយកម្ពុជាផ្នែកបច្ចេកទេសនិងសម្ភារៈដែលអ្នកសង្កេតការណ៍ឯករាជ្យមួយចំនួន សន្យាតាមដានការបោះឆ្នោតនៅកម្ពុជាខាងមុខនេះយ៉ាងប្រុងប្រយ័តុ្នបំផុត៕