ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវ ដល់ដៃគូពាក់ព័ន្ធ ជួយលើកស្ទួយអនាគត កុមារ ដោយខិតខំកាត់បន្ថយពលកម្មកុមារ និងជួយកុមារ ឱ្យជៀសផុតការសេពគ្រឿងញៀន ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែង ដូចនេះនៅក្នុងពិធីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មីនា ខួបលើកទី៦៧ ដែលបានធ្វើឡើង នាមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី៣១ឧសភា នេះ ។
សម្ដេច មានប្រសាសន៍បន្តថា ការកាត់បន្ថយទម្រង់ពលកម្មធ្ងន់ធ្ងរចំពោះ កុមារគឺជា ផែនការថ្នាក់ជាតិ របស់រដ្ឋាភិបាល ដែលនឹងត្រូវមាននៅពេលខាងមុខនេះ សម្រាប់អនាគតកុមារ ។ សម្ដេចបន្តថា អំពើសេពគ្រឿងញៀន គឺជាទង្វើអាក្រក់មួយ ប៉ះពាល់អនាគត កុមារ ដែលដៃគូពាក់ព័ន្ធ ត្រូវខិតខំ បន្តទៀតធ្វើយ៉ាងណា កុំឱ្យកុមារ ប្រព្រឹត្តអំពើបែបនេះ ។
ជាមួយគ្នានេះ កុមារីម្នាក់តំណាង ឱ្យកុមារនៃទិវាសិទ្ធិកុមារអន្តរជាតិ១មិថុនា ក៏បានថ្លែង ទទូច ឱ្យរដ្ឋាភិបាល ជួយធ្វើយ៉ាងឱ្យកុមារចៀសផុត អំពើអបាយមុខទាំងឡាយ ជាពិសេស អំពើ គ្រឿងញៀន ។
បើតាម ប្រសាសន៍របស់ប្រមុខរដ្ឋាភិបាល គឺនៅពេលខាងមុខនេះ រដ្ឋាភិបាល នឹងមានគោលនយោបាយ ថ្នាក់ជាតិ មួយ និយាយពីអនាគតកុមារ កម្ពុជា ដែលសម្ដេច ថាកាត់បន្ថយ ភាពងាយគ្រោះថ្នាក់ចំពោះអនាគត ៕