ភ្នំពេញ៖ នាឱកាសប្រារព្ធខួបឆ្នាំទី ១៥៣ នៃទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ថ្ងៃទី ០៨ ខែឧសភានេះ សមាគមជាតិកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ទទួលបានថវិកាសប្បុរសចំនួនជាង ១៣ លានដុល្លារអាមេរិក។

ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ធ្វើឡើងក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការឧបត្ថម្ភទាំងនេះ គឺជាសិល្បៈនៃការចែករំលែកនិងជាការផ្សារភ្ជាប់រវាងអ្នកគ្មានលទ្ធភាពនិងអ្នកមានលទ្ធភាព ជាពិសេសការចូលរួមចំណែកជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា។
លោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន ក៏បានយកឱកាសប្រារព្ធខួប ១៥៣ ឆ្នាំ នៃទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមនេះ អំពាវនាវទៅដល់សប្បុរសជនបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត ដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋកម្ពុជា ដែលជួបទុក្ខលំបាក ៕