en     km
en     km

ចិនបើកស្វាគមន៍និងលើកលែងទិដ្ឋាការសម្រាប់ប្រទេសក្នុងតំបន់អាស៊ាន

Share

ចិនសម្រេចដាក់ឱ្យមានទិដ្ឋាការអាស៊ានសម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១០ប្រទេស រួមទាំងទីម័រខាងកើត ប្រើប្រាស់កាន់តែងាយស្រួលក្នុងការធ្វើដំណើរចេញចូលប្រទេសចិនជាច្រើនដង។ នេះបើយោងតាមសារព័ត៌មាន​ China Daily រាយការណ៍នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។ សេចក្តីរាយការណ៍នេះបញ្ជាក់ថា ទិដ្ឋាការអាស៊ាននេះនឹងជួយសម្រួលដល់ការស្នើសុំឯកសារឆ្លងដែនរវាងតំបន់អាស៊ាននិងប្រទេសចិន ដែលការណ៍នេះនឹងអនុវត្តសម្រាប់អ្នក​ប្រតិបត្តិ​អាជីវកម្ម​មកពីប្រទេសសមាជិកអាស៊ានទាំង១០ និងទីម័រខាងកើត។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ថា កម្មវិធីថ្មីនេះនឹងផ្តល់ទិដ្ឋាការចេញចូលរយៈពេលប្រាំឆ្នាំដល់អ្នកទេសចរឱ្យមានសិទ្ធិធ្វើទស្សនកិច្ចនៅប្រទេសចិនដើម្បីធ្វើអាជីវកម្ម។ លោកបញ្ជាក់ថា ទិដ្ឋការនេះអនុញ្ញាតឱ្យអ្នកទេសចរ ប្តី/ប្រពន្ធ និងកូនៗរបស់ពួកគេ អាចស្នាក់នៅប្រទេសចិនយ៉ាងហោចណាស់ចំនួន ១៨០ថ្ងៃ។ ទិដ្ឋាការអាស៊ាននេះទៀតសោត នឹងជួយសម្រួលបន្ថែមទៀតទៅដល់ការធ្វើដំណើរឆ្លងដែននៅក្នុងតំបន់ បន្ទាប់ពីការរៀបចំនេះនឹងផ្តល់សិទ្ធិដល់សិង្ហបុរី ថៃ និងម៉ាឡេស៊ី ចេញចូលប្រទេសចិនដោយគ្មានទិដ្ឋាការ បូករួមទាំងកម្មវិធីទិដ្ឋាការ Lancang-Mekongរបស់ចិនសម្រាប់ប្រជាជាតិទន្លេមេគង្គផងដែរ។

ជុំវិញករណីនេះដែរ លោកមានប្រសាសន៍ទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន និងប្រទេសនៅតំបន់អាស៊ានបានរួបរួមសហការគ្នាយ៉ាងខ្លាំងក្លា ដែលធ្វើឱ្យសម្ព័ន្ធភាពមានការជឿនលឿន និងធ្វើឱ្យមានវឌ្ឍនភាពដ៏សំខាន់ក្នុងការបង្កើតឱ្យមានសន្តិភាព សុវត្ថិភាព សុវត្ថិភាព វិបុលភាព ស្រស់ស្អាត និងមិត្តភាព។ ក្នុងនោះលោក Lin អះអាងថា ដំណើរទស្សនកិច្ចរវាងប្រជាជនចិននិងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានកើតមានជាញឹកញាប់ ដូច្នេះការអនុម័តទិដ្ឋាការអាស៊ាននេះនឹងសម្រួលដល់ការធ្វើដំណើររវាងភាគីទាំងពីរបន្ថែមទៀត៕

Share

ព័ត៌មានទាក់ទង