en     km
en     km

កង្វល់បញ្ហាមីក្រូប្លាស្ទីកត្រូវបានលើកឡើងក្នុងឱកាសប្រារព្ធទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក

Share

ភ្នំពេញ៖ នៅក្នុងឱកាសប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនៅកម្ពុជាឆ្នាំនេះ ដែលមានការយាងចូលរួមថ្លែងសារពីអង្គព្រះមហាក្សត្រផង រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងនូវបញ្ហាមីក្រូប្លាស្ទីកដែលមានក្នុងប្លាស្ទីករបស់របបប្រើប្រាស់ប្រចាំថ្ងៃ ជាមួយកំណើននៃសំណល់ប្លាស្ទីកត្រូវបានហូរចូលក្នុងទឹកធម្មជាតិពិសេសសមុទ្រ។

តើមីក្រូប្លាស្ទីកបង្កផលប៉ះពាល់យ៉ាងណាដល់សុខភាព? ហើយថាយើងដោះស្រាយបញ្ហាមីក្រូប្លាស្ទីកដោយរបៀបណា? តទៅនេះសូមស្តាប់ការអត្ថាធិប្បាយដែលរៀបរៀងដោយលោក កែវ សុខា ដូចតទៅ!។

នាឱកាសប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥នេះ មានការចូលរួមពីអង្គព្រះមហាក្សត្រ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាជាច្រើនរូបចូលរួមនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត បានថ្លែងសារជាច្រើនពីបញ្ហាសំណល់ប្លាស្ទីកទាំងក្នុងតំបន់និងសកលលោក។ ក្នុងនោះបញ្ហាមីក្រូប្លាស្ទីកជាកង្វល់មួយដែលរដ្ឋមន្រ្តីបរិស្ថានបានលើកឡើង ព្រោះសកម្មភាពប្រចាំថ្ងៃរបស់មនុស្សជាតិកំពុងតែរស់នៅជាមួយប្លាស្ទីកមិនទាន់អាចកាត់ផ្តាច់បាន។

រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត ថ្លែងសារនាទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក។រូបភាពក្រសួងបរិស្ថាន។

តើមីក្រូប្លាស្ទីកបង្កផលប៉ះពាល់យ៉ាងណាដល់សុខភាព?

យោងតាមវេជ្ជបណ្ឌិត Nguyen Huy Hoang ប្រធានផ្នែកព្យាបាលអុកស៊ីហ្សែន hyperbaric នៃមជ្ឈមណ្ឌលត្រូពិកវៀតណាម – រុស្ស៊ី បាននិយាយថា ភាគល្អិតមីក្រូប្លាស្ទីកមានតិចតួចណាស់ ដែលមិនអាចមើលឃើញដោយភ្នែកទទេ ដូច្នេះហើយមនុស្សតែងតែបរិភោគភាគល្អិតមីក្រូប្លាស្ទីកដោយមិនដឹងខ្លួន។

មីក្រូប្លាស្ទិកមាននៅក្នុងខ្យល់ ទឹក និងអាហារប្រចាំថ្ងៃ។ អ្នកវិទ្យាសាស្ត្រនិយាយថា មនុស្សកំពុងបរិភោគភាគល្អិតមីក្រូប្លាស្ទីករាប់ម៉ឺនពីអាហារជារៀងរាល់ឆ្នាំដោយមិនដឹងខ្លួនតាមរយៈរបស់របបវ៉ិចខ្ចប់។

មូលហេតុដែលមនុស្សមិនទាន់អាចផ្តាច់ខ្លួនពីការប្រើប្រាស់ប្លាស្ទីកបាន ព្រោះប្លាស្ទីកមានតម្លៃថោក ប្រើប្រាស់បានយូរ។

ភាគល្អិតនៃមីក្រូប្លាស្ទីក។

នៅឆ្នាំ ២០១៩ អង្គការសុខភាព ពិភពលោក (WHO) បានផ្តល់អនុសាសន៍ឱ្យធ្វើការស្រាវជ្រាវបន្ថែមអំពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃមីក្រូប្លាស្ទិកលើសុខភាពមនុស្ស។ ផលប៉ះពាល់នៃមីក្រូប្លាស្ទិកលើសុខភាពបង្ហាញឱ្យឃើញ ការហើម និងការកកស្ទះនៅក្នុងខួរក្បាលគឺជាផលវិបាកនៃការប្រមូលផ្តុំមីក្រូប្លាស្ទិក។ មីក្រូប្លាស្ទីកបណ្តាលឱ្យមានភាពតានតឹងអុកស៊ីតកម្ម និងមានជាតិពុលដល់កោសិកាមនុស្ស បណ្តាលឱ្យមានជាតិពុលនៅក្នុងខួរក្បាល និងកោសិកាមួយចំនួន។

Microplastics ក៏ប៉ះពាល់ដល់ការរំលាយអាហារដោយផ្ទាល់ ដោយការផ្លាស់ប្តូរអង់ស៊ីមមេតាបូលីស ឬបណ្តាលឱ្យមានអតុល្យភាពថាមពល។ លើសពីនេះ ជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទ ជំងឺអូទីសឹម ជំងឺផ្លូវចិត្ត និងជំងឺសរសៃឈាមបេះដូងក៏ត្រូវបានបង្ហាញថាទាក់ទងនឹងមីក្រូប្លាស្ទិកផងដែរ។

តើយើងអាចដោះស្រាយបញ្ហាប្លាស្ទីកបានដោយរបៀបណា?

ក្រុមអ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រក្វាងចូវ និងសាកលវិទ្យាល័យជីណានប្រទេសចិន និយាយថា មីក្រូប្លាស្ទិក មាននៅក្នុងសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយធ្វើពីប្លាស្ទីក ពិសេសគឺប្រអប់ដាក់អាហារ។ ដើម្បីអាចកាត់បន្ថយមីក្រូប្លាស្ទិកបាន អ្នកត្រូវប្រាដកថា ការចម្អិននិងការដាំទឹកត្រូវតែឆ្អិននិង ពុះល្អ។ ជម្រើសមួយទៀត បើសិនជាអាចនោះគឺការប្តូរសម្ភារៈប្រើប្រាស់ធ្វើពីជ័រនិងថង់ប្លាស្ទីកក្នុងទម្លាប់នៃការចម្អិនអាហារ ឬការដាក់ទឹកទទួល ទាន៕

 

Share

ព័ត៌មានទាក់ទង