en     km
en     km

ក្រុមអ្នកហែលទឹកទន្លេចម្ងាយ១២០គីឡូម៉ែត្ររកឃើញថាសត្វផ្សោតត្រូវការជំនួយពីមនុស្សដកហូតឧបករណ៍នេសាទចេញពីកន្លែងផ្សោតរស់នៅ

Share

ភ្នំពេញ៖ យុទ្ធនាការហែលទឹកទន្លេមេគង្គចម្ងាយ១២០គីឡូម៉ែត្រ ដើម្បីបុព្វហេតុការពារនិងអភិរក្សធនធានសត្វផ្សោតបានបិទបញ្ចប់ហើយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ ដោយអ្នកហែលទឹកនិងក្រុមការងារមានសុវត្ថិភាពទាំងអស់គ្នា។ លោក ឆេង សំបូរ ប្រធានផ្នែកកិច្ចការសាធារណៈ ចំណេះដឹង និងព័ត៌មាននៃអង្គការ WWF-កម្ពុជា ប្រាប់ថា ឆ្លងកាត់បទពិសោធន៍ហែលកាត់ទីតាំងដែលមានសត្វផ្សោតរស់នៅបែបនេះ ក្រុមការងារបានយល់យ៉ាងច្បាស់ថា សត្វផ្សោតពិតជាត្រូវការអន្តរាគមន៍ពីមនុស្ស ដើម្បីដកហូតឧបករណ៍នេសាទមួយចំនួន តួយ៉ាងដូចជា មងរបស់ប្រជានេសាទដែលរាយក្នុងតំបន់ដែលផ្សោតរស់នៅ។ ឧបករណ៍នេសាទទាំងនេះ លោក ឆេង សំបូរ បញ្ជាក់ថា ជាមូលហេតុនាំឱ្យមានការអន្តរាយដល់ជីវិតសត្វផ្សោត ពោលគឺផ្សោតតែងតែស្លាប់ជារឿយៗដោយសារជាប់មង។

តទៅនេះសូមស្តាប់បទសម្ភាសន៍រវាងលោក កែវ សុខា និងលោក ឆេង សំបូរ ដូចតទៅ!

Share

ព័ត៌មានទាក់ទង