en     km
en     km

ទណ្ឌិតជាស្ត្រី​៤០​នាក់ ផ្ទេរពី​ពន្ធនាគារ​ខេត្តកណ្តាល ទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ កុំឱ្យ​ចង្អៀត​ណែន

Share

 

ទណ្ឌិតជាស្ត្រី ចំនួន​៤០​នាក់ ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ​ផ្ទេរ​ចេញពី​ពន្ធនាគារ​ខេត្តកណ្ដាល ទៅ​កាន់​មណ្ឌល​អប់រំ​កែប្រែ​ទី​២ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២៥ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន​ក្នុង​បន្ទប់​ពន្ធនាគារ ។

ការ​ផ្ទេរ​ទណ្ឌិតជាស្ត្រី​នេះ បើ​តាមអគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​បង្ហោះ​នៅ​ល្ងាច​ថ្ងៃ​ទី​៣ ខែមីនា​ ដោយមានការអនុញ្ញាតជាគោលការណ៍ពី លោក ស សុខា រដ្ឋ​ម​ន្រី្ត​ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋាន​ពន្ធនាគារ សហការ​ជាមួយ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រួម​គ្នា​ជាមួយនឹង​អាជ្ញាធរ​ខេត្ត ស្នងការដ្ឋាន សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​របស់ ខេត្តកណ្តាល រាជធានី​ភ្នំពេញ បាន​ធ្វើការ​ផ្ទេរ និង​ដឹក​ជញ្ជូន​ជន​ជាប់​ឃុំ​ស្ត្រី ចំនួន​៤០​នាក់ ពី​ពន្ធនាគារ​ខេត្តកណ្តាល ដែល​មាន​ភាព​ចង្អៀត​ណែន ទៅ​ឃុំ​បន្ត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ស្ថិត​ក្នុង​រា​ធានី​ភ្នំពេញ ដើម្បី​រំដោះ​ភាព​ចង្អៀត​ណែន។

 

ការ​ចុះ​អនុវត្តន៍​កិច្ចការនេះធ្វើឡើងក្រោយការ បញ្ជា​ផ្ទាល់​ដោយ លោកស្រី​វរ​អគ្គានុរក្ស​ថ្នាក់​លេខ​១ ជា សា​រ៉េ​ត អនុប្រធាន​នាយកដ្ឋាន​សន្តិសុខ​ពន្ធនាគារ ប្រកបដោយ​សុវត្ថិភាព នា​ព្រឹក​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២៥៕

 

 

Share

ព័ត៌មានទាក់ទង