en     km
en     km

បច្ចេកទេសកសិកម្មឆ្លាតវៃ ជួយកាត់បន្ថយកម្លាំងពលកម្មកសិករជាស្រ្តី និងបន្សាំការប្រែប្រួលអាកាសធាតុ

Share

កសិករដាំត្រសក់តាមបច្ចេកទេសកសិកម្មឆាតវៃ រូប៖ Helen Keller

ភ្នំពេញ៖ បច្ចេកទេសកសិកម្មឆ្លាតវៃបន្សំាទៅនឹងការប្រែប្រួលអាកាសធាតុ បានជួយកាត់បន្ថយកម្លាំងពលកម្មស្រ្តីក្នុងការដាំដុះ និងផ្តល់ឱកាសឱ្យស្រ្តីមានពេលវេលាច្រើននៅថែទាំកូន និងអាចជូនកូនទៅសាលារៀន រួមទាំងអាចរកប្រាក់ចំណូលបានថែមទៀតផង។ នេះជាការលើកឡើងពីមន្រ្តីគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហាររូបត្ថម្ភនៃអង្គការHelen Keller អន្តរជាតិប្រចាំនៅកម្ពុជា។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

តាមរយៈការផ្តល់នូវបច្ចេទេសកសិកម្មឆ្លាតវៃដល់កសិករ ពីអង្គការHelen Keller អន្តរជាតិប្រចាំនៅកម្ពុជា ក្នុងខេត្តចំនួន៣ រួមមានខេត្ត កំពត កំពង់ធំ និងតាកែវ បានជួយដោះបន្ទុកការងារជាច្រើនដល់ស្រ្តីជាពិសេសលើកម្លាំងពលកម្ម ក្នុងការរែកទឹកមកស្រោចដំណាំ ។ បច្ចេកទេសឆ្លាតវៃនោះគឺការប្រើប្រាស់ប្រព័ន្ធដំណក់ទឹកឱ្យវាស្រក់ទៅនឹងគល់ដំណាំតែម្តង រួមទាំងជីក៏ដាក់តាមប្រព័ន្ធដំណក់ទឹកនេះ ដោយមិនបាច់ពិបាកក្នុងការជ្រោយដីដាក់ជីទៀតនោះឡើយ។

ដំណាំដែលដាំតាមបច្ចេកទេសឆាតវៃប្រព័ន្ធដំណក់ទឹក

តាមការបង្ហាញឱ្យដឹងពីលោក សួស សុខា អ្នកដឹកនាំគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហាររូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រ តាមរយៈកម្មវិធីផលិតស្បៀងជាលក្ខណៈគ្រួសារ នៃអង្គការហេឡែន ខេលល័រ Helen Keller បានបញ្ជាក់ថា គម្រោងខាងលើនេះមានកសិករសរុបចំនួន៤,១២១គ្រួសារនាក់ទទួលបានផល ក្នុងខេត្តចំនួន៣ រួមមាន កំពត កំពង់ធំ និងតាកែវ ដោយអង្គការបានផ្តល់ពូជបន្លែចំនួន១៤មុខនិងពូជស្រូវចំនួន២មុខ គឺពូជស្រូវ ផ្ការំដួល និងពូជសែនក្រអូប ក្នុងមួយគ្រួសារ ដើម្បីធ្វើការលើកទឹកចិត្តដល់កសិករដាំដុះដំណាំចម្រុះមុខដើម្បីអាហារូបត្ថម្ភសម្រាប់គ្រួសារ។ លោក សួស សុខា បានឱ្យដឹងបន្ថែមថា  ក្រៅពីការផ្តល់ពូជបន្លែ និងពូជស្រូវហើយនោះ គ្រួសារកសិករទាំងនោះក៏ទទួលបានការគាំទ្របច្ចេកទេសដំាដំណាំកសិកម្មឆ្លាតវៃបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងបានជួយដោះបន្ទុកដល់ការងារស្រ្តីច្រើនផងដែរ។

លោក សួស សុខា៖«ប្រព័ន្ធដំណក់ទឹកដើម្បីកុំឱ្យស្រ្តីគាត់រែកទឹកស្រោច កុំឱ្យស្រ្តីគាត់លំបាកគាត់ត្អូញលើកមុន អ្នកខ្លះគាត់មានកម្លាំងគាត់រែកទឹកស្រោចមួយថ្ងៃវាស់ល្ងាច ទំម្រាំបានបន្លែលក់ តែឥឡូវយើងមានបច្ចេកទេសប្រព័ន្ធដំណក់ទឹក ឱ្យវាស្រក់ទៅនឹងគល់តែម្តង ហើយជី ក៏ដាក់តាមហ្នឹងដែរ មិនពិបាកជ្រោយដីដាក់ជីអីទៀតទេ  ទី២ យើងមានកៅស៊ូគ្របរង កុំឱ្យដុះស្មៅ អ៊ីចឹងស្រ្តីដោះបន្ទុកគាត់ មួយទៀតមិនពិបាកក្នុងការធ្វើស្មៅ សំអាតស្មៅទេ ទី៣ ទាក់ទងនឹងទ្រើងសំណាញ់ពីដើមគាត់ដាំបានតែបន្លែស្ពៃពិបាកក្នុងការរកទ្រើង ឥឡូវនេះយើងមានទ្រើងសំណាញ់ គាត់បោះតែបង្គោលគាត់ទាញទៅគាត់អាចដាំបន្លែពពួកទ្រើងទាំងអស់នេះ គឺជាបច្ចេកទេសដែលបន្សាំនឹងការប្រែប្រួលអាកាសធាតុហើយបានកាត់បន្ថយកម្លំាងពលកម្មស្រ្តីបានច្រើន អ៊ីចឹង ក្រោយពីកាត់បន្ថយកម្លាំងពលកម្មក្នុងការដាំដុះ ស្រ្តីមានឱកាសថែរក្សាកុមារ ថែរក្សាកូន ហើយបញ្ជូនកូនទៅសាលារៀន ហើយគាត់ក៏អាចរកប្រាក់ចំណូលបាន»៕

 

Share

ព័ត៌មានទាក់ទង