en     km
en     km

កងកម្លាំងចម្រុះបន្តស្វែងរកឧទ្ធម្ភាគចក្រដែលបានបាត់នៅតំបន់ជួរភ្នំក្រវាញ

Share

ងកម្លាំងចម្រុះកំពុងបន្តសកម្មភាពស្វែងរកឧទ្ធម្ភាគចក្រយោធាដែលបានបាត់។ រូបភាពពី ហ្វេសប៊ុក លោក ឈុំ សុជាតិ។

 

កងកម្លាំងចម្រុះកំពុងបន្តសកម្មភាពស្វែងរកឧទ្ធម្ភាគចក្រយោធាដែលបានបាត់ដំណឹងពេលកំពុងហ្វឹកហ្វឺនបន្តទៀត ឈានដល់ថ្ងៃទី១០នៃបេសកកម្មរុករក បន្ទាប់ពីអាកាសធាតុនៅតំបន់ជួរភ្នំក្រវាញមានភាពស្រឡះ ដោយអំណោយផលមិនមានចុះអ័ព្ទ។

លោក ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងនៅថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ថា តាំងពីថ្ងៃទី២១រហូតមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផលដល់ការរុករកឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់ដែលបានបាត់ដំណឹងកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។

លោកបន្ថែមថា កងកម្លាំងចម្រុះបានបន្តសកកម្មភាពរុករកយ៉ាងស្វាហាប់ទាំងថ្មើរជើង នឹងពីលើដែនអាកាស ដោយក្នុងនោះមានកម្លាំងមួយចំនួនបានសម្រូតខ្សែចុះពីឧទ្ធម្ភាគចក្រនៅតាមចំណុចដេលមានការសង្ស័យ។

លោក ឈុំ សុជាត បានប្រាប់វិទ្យុស្ត្រី នៅរសៀលថ្ងៃទី២២ ខែកក្កដាថា ដោយសារតែអាកាសធាតុអំណោយផល មិនមានភ្លៀងឬមានចុះអ័ព្ទ ខាងកម្លាំងចម្រុះបានប្រមូលផ្ដុំដើម្បីស្វែងរកបន្តទៀតផងដែរ។

«យើងកំពុងប្រមូលផ្ដុំតំបន់ដែលសង្ស័យហា ព្រោះតាំងពីម្សិលមិញមកយើងប្រមូលផ្ដុំកម្លាំងដែលយើងសង្ស័យ ព្រោះកន្លងមកយើងរកទំហំធំបើកទន្លេហា តែឥឡូវប្រមូលផ្ដុំកម្លាំងសង្ស័យ ត្បិតអំណោយផលតាំងម្សិលមិញមកនេះ អាកាសធាតុវាស្រឡះ ហើយមិនសូវភ្លៀងចឹងកម្លាំងយើងតាមថ្មើរជើងគាត់ធ្វើដំណើរតាមថ្មើរជើង ខាងអាកាសយើងសម្រូតចុះពីលើអាកាស ចឹងតំបន់ដែលយើងសង្ស័យប៉ុន្មានចំណុចហ្នឹង យើងសង្ឍឹមថាអាចឆាប់ៗហ្នឹងអាចនឹងរកឃើញ»។

កាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឧទ្ធម្ភាគចក្រយោធាមួយគ្រឿង បានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ខណៈពេលកំពុងហ្វឹកហ្វឺនការហោះហើរ។ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ក្នុងឧទ្ធម្ភាគចក្រ ១គ្រឿងនោះ មានមនុស្សតែ២នាក់ប៉ុណ្ណោះ គឺអ្នកបើកបរ ១នាក់ និងជំនួយការបើកបរ ១នាក់។ ទោះបីកន្លងមកមានឧបសគ្គបង្កឡើងដោយសារកត្តាភូមិសាស្ត្រ អាកាសធាតុ និងទឹកជន់តាមដងអូរស្ទឹងក៏ដោយ កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅតែបន្តបេសកកម្មក្នុងការស្វែងរក។ ការរុករកឧទ្ធម្ភាគចក្រមួយគ្រឿងដែលបាត់ រហូតមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ឈានចូលដល់ថ្ងៃទី១០ហើយ មិនទាន់មានដំណឹងនៅឡើយទេ៕

 

ត្ថបទខ្លីសរសេរដោយ កញ្ញា សៃ ចន្ធី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

Share

ព័ត៌មានទាក់ទង