កំពង់ចាម៖ អាជ្ញាធរឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សហការគ្នាជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋនាំគ្នាដាំកូនឈើជាច្រើនប្រភេទ ប្រមាណជិត ៣ ពាន់ដើម លើផ្ទៃដីជាង ២ ហិចតា ស្ថិតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីបរិស្ថាននៅតំបន់ពណ៍បៃតង។
សកម្មភាពអាជ្ញាធរ ព្រះសង្ឃនិងពលរដ្ឋ សហការគ្នាដាំកូនឈើ។ឡេក ចាន់ពេជ្រ ។
សកម្មភាពដាំកូនឈើនេះ ធ្វើឡើងកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដោយព្រះសង្ឃតាមបណ្តាលវត្ត ប្រជាពលរដ្ឋ រួមនិងសិស្សានុសិស្សជាច្រើនអង្គនាក់ បាននាំគ្នាដាំកូនឈើឡើងវិញ ព្រោះព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់ ដែលអាចរក្សានូវលំនឹងបរិស្ថាន និងមានមុខងារជាច្រើនទៀត។
សកម្មភាពអាជ្ញាធរ ព្រះសង្ឃនិងពលរដ្ឋ សហការគ្នាដាំកូនឈើ។ឡេក ចាន់ពេជ្រ ។
ព្រះវិសុទ្ធមុនី រស់ លឹមខូយ ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះធម្មធរគុណខេត្តកំពង់ចាម និងជាព្រះគ្រូសិរិវិជ្ជាព្រះអនុគុណស្រុកស្រីសន្ធរ មានថេរៈដីកាថា ការចូលរួមដាំកូនឈើនៅពេលនេះ គឺដើម្បីបំផុសស្មារតីក្មេងៗជំនាន់ក្រោយ ចេះថែរក្សាដាំកូនឈើ និងចេះស្រឡាញ់ធម្មជាតិ ព្រោះព្រៃឈើបៃតងបានផ្តល់ជម្រកដល់សត្វ និងបរិស្ថានជុំវិញឱ្យស្រស់បំព្រង។
សកម្មភាពអាជ្ញាធរ ព្រះសង្ឃនិងពលរដ្ឋ សហការគ្នាដាំកូនឈើ។ឡេក ចាន់ពេជ្រ ។
ព្រះវិសុទ្ធមុនី រស់ លឹមខូយ បញ្ជាក់ទៀតថា ការចូលរួមធ្វើសកម្មសង្គមមួយនេះ ក៏ជាផ្នែកមួយជួយចូលរួមចំណែកក្នុងការថែរក្សាធនធានធម្មជាតិផង និងជួយលើកកម្ពស់បរិស្ថាននៅតំបន់នេះឲ្យកាន់តែស្រស់ស្អាតជាងមុន ពោលគឺមានដើមឈើធំតូចដុះជុំវិញមានផ្ទៃពណ៍បៃតង់ស្រស់បំព្រង និងជួយការស្រូបយកអាកាសបរិសុទ្ធបន្ថែមទៀត។
សកម្មភាពអាជ្ញាធរ ព្រះសង្ឃនិងពលរដ្ឋ សហការគ្នាដាំកូនឈើ។ឡេក ចាន់ពេជ្រ ។
ទន្ទឹមនឹងនេះដែរ លោក ចាយ ញាណរ៉ាដាន ដែលជាអ្នកផ្តួចផ្តើមរៀបចំកម្មវិធីដាំកូនឈ់នៅក្នុងបរិវេណក្រោយវត្តពោធិវ័ន ហៅវត្តអំពិលប្រាប់ថា សកម្មភាពនាំគ្នាដាំកូនឈើនៅតាមទីសាធារណៈ វត្តអារាម បែបនេះបានបង្កើតឱ្យមានសួនធម្មជាតិ ប្រែក្លាយទៅជាតំបន់ប៉ៃតង មានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍មកលេងកម្សាន្តក្នុងបរិវេណវត្តទីអារាមផងដែរ។ ជាងនេះអ្នកមកលេងនៅទីអារាមដែលមានដើមឈើច្រើន អាច ស្រូបយកខ្យល់អាកាសបរិសុទ្ធ ហើយដើមឈើក៏ផ្តល់នូវអ៊ុកស៊ីសែនជួយដល់ការរស់នៅរបស់មនុស្សផងដែរ៕
សកម្មភាពអាជ្ញាធរ ព្រះសង្ឃនិងពលរដ្ឋ សហការគ្នាដាំកូនឈើ។ឡេក ចាន់ពេជ្រ ។
អត្ថបទខ្លី សរសេរដោយ ឡេក ចាន់ពេជ្រ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។