en     km
en     km

លោក Pita បរាជ័យមិនបានធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែមិនបោះបង់

Share

 

ប្រភព៖ C N A ថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៣

 

បាងកក៖ មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខរបស់ប្រទេសថៃគឺលោក Pita Limjaroenrat មិនបានទទួលសំឡេងគាំទ្រគ្រប់គ្រាន់ពីរដ្ឋសភាកាលពីថ្ងៃព្រហស្បតិ៍ទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី ប៉ុន្តែលោកអះអាងថានឹងមិនបោះបង់ត្រឹមនេះទេ។រាយការណ៍ដោយកញ្ញា គុជ ស៊ីកុល

យោងតាមC N Aលោក Pita ជាបេក្ខជននាយករដ្ឋមន្ត្រីតែម្នាក់គត់ មិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់​​ពីសសមាជិកសភាសរុបចំនួន៥០០នាក់ និងសមាជិកព្រឹទ្ធសភាចំនួន២៤៩នាក់។គណបក្សMove Forward របស់លោកPita បានឈ្នះការបោះឆ្នោតសកលនៅថ្ងៃទី ១៤ ខែឧសភា ហើយបានចងសម្ព័ន្ធភាពជាមួយគណបក្សចំនួន៧ផ្សេងទៀតដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។ គណបក្សរួមគ្នាទាំងនេះមានចំនួន៣១២អាសនៈនៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិកសរុប ៥០០អាសនៈ ។

តាមច្បាប់ប្រទេសថៃដើម្បីក្លាយជានាយករដ្ឋមន្ត្រីលោក Pita ត្រូវការសំឡេងគាំទ្រពីសមាជិកសភាយ៉ាងតិច៣៧៥នាក់ ប៉ុន្តែលោកអាចទទួលបានសំឡេងគាំទ្រត្រឹមតែ៣២៤ប៉ុណ្ណោះកាលពីថ្ងៃព្រហស្បតិ៍ទី១៣ ខែកក្កដា​។ក្នុងព្រឹត្តិការណ៍នេះមានអ្នកបោះឆ្នោតសរុបចំនួន៧០៥នាក់ ក្នុងនោះមានសមាជិកសភាចំនួន ១៨២នាក់បានបោះឆ្នោតប្រឆាំងនឹងលោក Pita និង១៩៩នាក់ផ្សេងទៀតបានបោះអនុប្បវាទ។

បន្ទាប់​ពី​ការ​បោះ​ឆ្នោតលោក Pita មាន​ប្រសាសន៍ថា “ទាក់​ទង​នឹង​លទ្ធផល​បោះ​ឆ្នោត ខ្ញុំ​ត្រូវ​តែ​និយាយ​ថា យើង​ទទួល​យក ប៉ុន្តែ​យើង​នឹង​មិន​ចុះចាញ់​ឡើយ”។“យើង​​មិនទាន់​ចុះ​ចាញ់​នៅ​ឡើយ​ទេ។ យើង​នឹង​ចំណាយ​ពេល​ដើម្បី​ធ្វើ​យុទ្ធសាស្ត្រ​ដើម្បី​សម្របសម្រួល​សម្រាប់​ការបោះឆ្នោតជុំ​បន្ទាប់»។

 

ការ​បោះ​ឆ្នោត​បាន​ចាប់​ផ្តើម​នៅ​ម៉ោង​ប្រហែល​៤​ល្ងាច​ម៉ោង​ក្នុង​ស្រុក និង​មាន​រយៈ​ពេល​ជាង​២​ម៉ោង។ការបោះឆ្នោតបានកើតឡើងបន្ទាប់ពីការជជែកដេញដោលជាច្រើនម៉ោង ដែលផ្តោតជាសំខាន់លើគោលនយោបាយរបស់គណបក្ស Move Forward ក្នុងការកែប្រែច្បាប់បរិហាកេរ្តិ៍ព្រះមហាក្សត្រ។លោក Pita ពន្យល់ថា វិសោធនកម្មច្បាប់នេះ គឺដើម្បីទប់ស្កាត់មិនឲ្យប្រើច្បាប់ជាឧបករណ៍នយោបាយ។

មាត្រា១១២ នៃក្រមព្រហ្មទណ្ឌថៃ ឬហៅម្យ៉ាងទៀតថា ច្បាប់ប្រមាថព្រះមហាក្សត្រ ចែងថាជនណាដែលបង្ខូចកេរ្តិ៍ឈ្មោះ ប្រមាថ ឬគំរាមកំហែងដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី រាជ្យទាយាទ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីបីឆ្នាំទៅដប់ប្រាំឆ្នាំ។ ត្រូវមានទោសដូចគ្នាចំពោះអំពើឃាតកម្មដោយអចេតនាដល់ព្រះញាតិវង្ស។

សកម្មជននយោបាយរាប់រយនាក់រួមទាំងកុមារផងដែរត្រូវបានកាត់ទោសតាមច្បាប់ប្រមាថព្រះមហាក្សត្រ នេះចាប់តាំងពីឆ្នាំ ២០២០មក។បើតាមលោក Pita គណបក្សរបស់លោកមិនមានគម្រោងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនចំពោះការធ្វើវិសោធនកម្មច្បាប់នេះទេ។លោក​​មាន​ប្រសាសន៍​បន្ទាប់​ពី​ការ​បោះ​ឆ្នោតនៅ​សភា​ថា​៖ «​វា​នៅ​ដដែល​ដូច​អ្វី​ដែល​យើង​បាន​សន្យា​ជាមួយ​ប្រជាជន។

ដោយសារ​ការ​ជ្រើសតាំង​នាយក​រដ្ឋមន្ត្រី​មិន​បាន​ជោគជ័យ សភា​តំណាង​រាស្ត្រ និង​ព្រឹទ្ធសភា​នឹង​ត្រូវ​ប្រជុំ​ឡើង​វិញ​ដើម្បី​បោះឆ្នោត​ម្ដង​ទៀត។ ទោះយ៉ាងណាកាល​បរិច្ឆេទជាក់លាក់​មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ។នៅក្នុងកាលៈទេសៈបែបនេះ សមាជិកសភាយ៉ាងហោចណាស់ពាក់កណ្តាលអាចស្នើសុំឱ្យរដ្ឋសភា អនុញ្ញាតឱ្យមាន “នាយករដ្ឋមន្ត្រីមកពីខាងក្រៅ” ។ ការប្ដេជ្ញាចិត្តរបស់លោក Pita ក្នុងការបន្តគោលនយោបាយគណបក្សរបស់លោកបានធ្វើឱ្យលោកមានជម្លោះជាមួយក្រុមអភិរក្សនិយមដ៏មានឥទ្ធិពលនិងក្រុមគ្រួសារអ្នកមានទ្រព្យស្ដុកស្តម្ភ ដែលបានលូក​លាន់ក្នុងកិច្ចការនយោបាយថៃអស់ជាច្រើនទសវត្សរ៍មកហើយ ហើយត្រូវបានគេរំពឹងថាពួកគេនឹងព្យាយាមរារាំង​លោក Pita នៅក្នុងសភាជាបន្តទៀត៕

 

Share

ព័ត៌មានទាក់ទង