ក្រសួងអប់រំយុវជន នឹ់ងកីឡា បានកំណត់ឱ្យបេក្ខជន ចំនួន២៨រូបធ្លាក់ដោយស្វ័យ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ២១ សីហា ២០១៧។
តាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំយុវជន និងកីឡា ការកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិនេះ ដោយបេក្ខជនទាំងនោះ បានប្រព្រឹត្តកំហុសឆ្គង ដូចជាករណីប្រឡងជំនួស ប្ដូរលេខតុ លួចចម្លង ប្រើប្រាស់ទូរស័ព្ទដៃ យកសំណៅឯកសារ និងម៉ាស៊ីនគិតលេខចូលក្នុងបន្ទប់ប្រឡង។
ជម្រាបថា លទ្ធផលប្រលងបាក់ឌុប ឆ្នាំ២០១៧ ដែលប្រកាសដោយក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី១០ សីហា បេក្ខជនជាង៦ម៉ឺ៣ពាន់ ក្នុងចំណោមជាង៩ម៉ឺននាក់បានប្រឡងជាប់ ក្នុងនោះ៤២៤នាក់ ជាប់និទ្ទេសA៕
Post Views: 291