ក្រុងសេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក់ គួនហេ(Park Geun hye) និយាយនៅថ្ងៃចន្ទទី២៤ តុលានេះថា កូរ៉េខាងត្បូងដល់ពេល វេលាមួយសមរម្យហើយ ដើម្បីពិភាក្សាអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយរំពឹងថានឹងមានការរុះរើ និង ផ្លាស់ប្តូរចំនួនអាណត្តិប្រធានាធិបតីដែលមានតែមួយអាណត្តិដូចនាពេលបច្ចុប្បន្ននេះ មុនពេលដែលលោកស្រី ប៉ាក់ ត្រូវផុតអាណត្តិជាប្រធានាធិតី។

លោកស្រី ប៉ាក់ បាននិយាយនៅលើអាសយដ្ឋានរបស់សភាថា៖« តាមរយៈអាណត្តិប្រធានាធិតីដែលមានតែមួយអាណត្តិបែបនេះ ហាក់បានបង្កជាការលំបាកដើម្បីរក្សាបន្តគោលនយោបាយ ពិបាកពិនិត្យមើលលទ្ធផលនៃគោលនយោបាយ និងការឯកភាពចូលរួមនៅក្នុងគោលនយោបាយការបរទេសតែមួយ»។
លោកស្រីប្រធានាធិបតីក៏បានស្នើសុំគណៈកម្មាការពិសេសមួយ ត្រូវបង្កើតជាបន្ទាន់ដើម្បីចាប់ផ្តើមការពិភាក្សាសម្រាប់ការធ្វើវិសោធនកម្មនេះ។
សូមបញ្ជាក់ថា វិសោធនកម្មរដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងចុងក្រោយ បានធ្វើឡើងនៅឆ្នាំ ១៩៨៧៕
ប្រភព ៖ CNA