រុក្ខជាតិម៉ាល្លែត ជាប្រភេទផ្កាតូចមួយដែលគ្មានក្លិន តែមានពណ៌ចម្រុះបែកធាងច្រើន ហើយមានស្លឹកខៀវតូចៗព័ន្ធជុំវិញដើម។ លក្ខណៈពិសេស ម្យ៉ាងទៀតគឺ ផ្កាម៉ាល្លែត នៅពេលចាប់ផ្ដើមរីក គឺ មានលក្ខណៈស្រដៀង ទៅនឹងផ្កាឈូករ័ត្នតូចៗដែរ។
ប៉ុន្ដែបើនិយាយពី របៀបដាំវិញ គឺ រុក្ខជាតិផ្កាម៉ាល្លែតងាយស្រួល និងប្រើរយៈពេលខ្លីជាងផ្កាឈូករ័ត្ន។ ផ្កាម៉ាល្លែត មានតម្លៃ សមល្មម និងមានការពេញនិយមផងដែរចំពោះអ្នកប្រើប្រាស់ យកវាមកធ្វើពិធីផ្សេងៗ។
ជុំវិញរបៀបដាំរុក្ខជាតិផ្កាម៉ាល្លែត នេះដែរ នៅក្នុងនាទីបទសម្ភាសន៍ នាងកញ្ញា លោក លោកស្រី នឹងបានជ្រាបពីរបៀបដាំ និងរបៀបជ្រើសរើសពូជរុក្ខជាតិផ្កាប្រភេទនេះ។
លោក សុខ ប៊ុនធឿន ម្ចាស់សួនផ្កា របោះអង្គាញ់ ក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានចែករំលែកបទពិសោធន៍ ជូនលោកអ្នក តាមរយៈបទសម្ភាសន៍ របស់ កញ្ញា ជុំ ជោគជាតា ដូចតទៅ៖


