en     km
en     km

១០ខែនៃការនាំចេញកសិផលកម្ពុជាមានកំណើនខណៈការនាំចេញអង្ករនៅតែថយចុះដដែល

Share

រដ្ឋមន្ដ្រីកសិកម្ម ឯកឧត្តម វេង សាខុន បានឱ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ការនាំចេញ ផលិតផលកសិកម្មទៅកាន់ទីផ្សារចំនួន៦៨ ប្រទេសសម្រេចបានទឹកប្រាក់ជាង៤ពាន់លានដុល្លាអាមេរិក តែមានការថយចុះលើការនាំចេះអង្ករ ដោយហេតុផលមួយចំនួន។

ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២១ ការនាំចេញកសិផលរបស់កម្ពុជាទៅកាន់គោលដៅទីផ្សារចំនួន ៦៨ ប្រទេស សម្រេចបានជាង៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម វេង សាខុន បានឱ្យបន្ដដឹងថា កម្ពុជាបាននាំចេញ កសិផល ទៅកាន់គោលដៅទីផ្សារ ៦៨ ប្រទេសមានចំនួន ៤០៧១,៥៧១,០៩៨ ដុល្លារអាមេរិក។ រដ្ឋមន្ដ្រីកសិកម្ម បានលម្អិតឱ្យដឹងបន្ថែមថា ការនាំចេញអង្ករមានចំនួនជាង ៣៩២លានដុល្លារអាមេរិក , ការនាំចេញស្រូវមានចំនួនជាង ៤៦៥លានដុល្លារអាមេរិក , ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ២៨៣៣លានដុល្លារអាមេរិក, ការនាំចេញកៅស៊ូធម្មជាតិមានចំនួន ៣៧៩លានដុល្លារអាមេរិក ដែលការនាំចេញ កៅស៊ូ គិតក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១។

បើផ្អែកតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិរបស់អគ្គនាយកដ្ឋានកសិកម្មវិញថា ក្នុងរយៈពេលដូចគ្នានេះ ការនាំចេញកសិផលទៅក្រៅប្រទេសទៅកាន់ទិសដៅ ៦៨ ប្រទេស គឺមានការកើនឡើងស្មើនឹង ៨៧,៥៣% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២០។

បើតាមប្រភពដដែលបានឱ្យដឹងថា កសិផលសំខាន់ៗដែលបាននាំចេញមានអង្ករថយចុះចំនួន១៤,២០% បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល១០ខែឆ្នាំ២០២០។ ផ្អែកតាមឯកឧត្តម វេង សាខុន និងការ លើកឡើងរបស់មន្ដ្រីសហពន្ធ័ស្រូវអង្ករដែលបានប្រាប់វិទ្យស្ដ្រីនាពេលកន្លងមកថា ការថយចុះនៃការ នាំចេញ ឲដោយសារ តម្លៃនៃការដឹកជញ្ជូន ទៅកាន់គោលដៅមានការកើនឡើងទ្វេដង និងជួបប្រទះបញ្ហានិងកង្វះទូរកុងតឺន័រ

សំឡេង មន្ដ្រីសហព័ន្ធស្រូវអង្ករ

ឯកឧត្តមបន្តថា បរិមាណអង្ករបាននាំចេញទៅកាន់ទិសដៅសហភាពអឺរ៉ុបចំនួន២២ប្រទេស ថយចុះចំនួន ស្មើនឹង៣៣,៧៨% ទិសដៅអាស៊ានចំនួន ៧ប្រទេស ថយចុះ ស្មើនឹង៣៩,០៨% និងទិសដៅដទៃទៀតចំនួន២៣ប្រទេស ថយចុះ ស្មើនឹង ២៤,៩៦%។ តែសម្រាប់ទិសដៅប្រទេសចិនមានកើនឡើងស្មើនឹង ១៧,៨៦% ចំណែកការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមមានចំនួនការកើនឡើងចំនួន ៨៦,៣៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ ឯកឧត្តមបញ្ជាក់ថា ការនាំចេញទៅកាន់ វៀតណាម កើនឡើងដោយសារបញ្ហាក្នុងការដឹកជញ្ជូន។ ដោយឡែកមន្ដ្រីសហព័ន្ធស្រូវអង្ករធ្លាប់លើក ឡើងថា វៀតណាមផលិតមិនគ្រប់ទើបត្រូវការនាំចូលបន្ថែម ដែលធ្វើឱ្យមានតុល្យភាពនៃការផលិត។

សំឡេងមន្ដ្រីសហព័ន្ធស្រូវអង្ករ

Share

ព័ត៌មានទាក់ទង