ភ្នំពេញ៖ នៅក្នុងបទសម្ភាសន៍ផ្ដាច់មុខមួយជាមួយវិទ្យុស្ត្រី FM 102 នៅថ្ងៃចន្ទទី ១៣ មិថុនានេះ លោក ច្សច អេដហ្គា ឯក អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើងថា សេចក្ដីសម្រេចដំណោះស្រាយរបស់ សភាសហភាពអឺរ៉ុបគឺជាផ្លូវការ ព្រោះអត្ថបទនេះបានដាក់លើគេហទំព័ររបស់សភាសហភាពអឺរ៉ុប ហើយ បន្ថែមលើនេះទៀតលោកថា ឯកសារដំណោះស្រាយត្រូវបានផ្ញើទៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងប្រុចហ្សែល ប្រទេសបែលហ្សិកទៀងផង ។ លោកឯករដ្ឋទូត ច្សច អេដហ្គា បញ្ជាក់ថា ដំណោះស្រាយនេះគ្របដណ្ដប់លើប្រទេសជាសមាជិកទាំងអស់នៃសហភាពអឺរ៉ុប ដែលលោកអះអាងថា មុននឹងសភាអឺរ៉ុបអនុម័តដំណោះស្រាយនេះ គឺគេបានស្វែងរកការពិតពីស្ថានការណ៍នយោបាយនៅកម្ពុជារួចហើយ។

ក្នុងបទសម្ភាសន៍នេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅតែសង្ឃឹមថា ភាគីនយោបាយកម្ពុជានឹងបន្តវប្បធម៌សន្ទនាគា្នឡើងវិញ ។
ការថ្លែងរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប គឺនូវអ្វីដែលអ្នកសារព័ត៌មានបានចោទសួរលោក ឆ្លើយទៅនឹងមន្ត្រីបក្សកាន់អំណាចម្នាក់ ដែលលើកឡើងថា សេចក្ដីថ្លែងការណ៍របស់សភាសហភាពអឺរ៉ុប អាចជារឿងមិនពិត ព្រោះលោក សម រង្ស៊ី ច្រើនតែផុសលើហ្វេសប៊ុករបស់លោក ដែលលោកថាកុហកភូតភរ ហើយ ម្យ៉ាងលោកថា រដ្ឋាភិបាលមិនបានឃើញឯកសារដំណោះស្រាយរបស់សភាអឺរ៉ុបទៀតផង។
ដើម្បីជ្រាបសូមស្ដាប់បទសម្ភាសន៍រវាងលោក នួន បូរិន អ្នកគ្រប់គ្រងព័ត៌មាននៃវិទ្យុស្ត្រី FM 102 ជាមួយ លោក ច្សច អេដហ្គា តាមរយៈ អ្នកបកប្រែភាសាដូចតទៅ៖