en     km
en     km

​អ្នក​ឃ្លាំមើល​បរិស្ថាន​ ៖​ ព្រៃឈើ​កម្ពុជា​នៅ​សល់​ត្រឹម​ជិត​ ៣០%​ ប៉ុណ្ណោះ​តែ​រដ្ឋាភិបាល​ថា​ មាន​ជាង​ ៦០%(សម្ភាសន៍)

Share

​ភ្នំពេញ​ ៖​ លោក​ តឹក​ វ​ណ្ណា​រ៉ា​ ប្រធាន​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ ដែល​ធ្វើការ​លើ​ការងារ​បរិស្ថាន​និង​អភិរក្ស​ព្រៃឈើ​នៅ​កម្ពុជា​ បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ យកចិត្តទុកដាក់​នឹង​ត្រូវ​ទប់ស្កាត់​ ឱ្យ​បាន​នូវ​ការ​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​។​

លោក តឹក វណ្ណារ៉ា ប្រធានវេទិការនៃអង្គការមិនមែនរដ្ឋាភិបាល ហៅកាត់ថា NGO Forum
លោក តឹក វណ្ណារ៉ា ប្រធានវេទិការនៃអង្គការមិនមែនរដ្ឋាភិបាល ហៅកាត់ថា NGO Forum
ការ​អំពាវនាវ​របស់​លោក​ តឹក​ វ​ណ្ណា​រ៉ា​ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ពិនិត្យ​របាយការណ៍​របស់​អង្គការ​ណា​ ដែល​បាន​ផ្សព្វផ្សាយ​កាល​ថ្មី​ពុធ​ ទី​១២​ មក​រា​ ដោយ​ចាត់​ទុក​កម្ពុជា​ជា​ប្រទេស​មួយ​បំផ្លាញ​ព្រៃឈើ​ ខ្លាំង​ជាងគេ​នៅ​លើ​ពិភពលោក​ ព្រោះ​បាត់បង់​ព្រៃឈើ​បន្ថែម​ទៀត​ជាង​ ១៤​ ភាគរយ​ រវាង​ឆ្នាំ​ ២០០១​ ដល់​ឆ្នាំ​ ២០១៤​។​

​ករណី​នេះ​លោក​ តឹក​ វ​ណ្ណា​រ៉ា​ បាន​ឲ្យ​ដឹង​ថា​ ព្រៃឈើ​កម្ពុជា​សព្វថ្ងៃ​នៅ​តែ​ទទួល​រង​ការ​កាប់​បំផ្លាញ​ដដែល​ ដោយ​គ្មាន​ការ​ថយ​ចុះ​នោះ​ទេ​។​ លោក​បញ្ជាក់​ថា​ ជុំវិញ​ដី​ព្រៃ​កម្ពុជា​គឺ​មាន​របាយការណ៍​បី​ខុស​គ្នា​ ទី​១​ របាយការណ៍​របស់​រដ្ឋាភិបាល​បញ្ជាក់​ថា​ គម្រប​ព្រៃឈើ​កម្ពុជា​សព្វថ្ងៃ​មាន​ចំនួន​ជាង​ ៦០%​ ហើយ​របាយការណ៍​ខ្លះ​ទៀត​បង្ហាញ​ថា​ គម្រប​ព្រៃឈើ​មាន​ ៤៨%​។​ ប៉ុន្ដែ​បើ​តាម​របាយការណ៍​របស់​អង្គការ​បរិស្ថាន​អន្ដរជាតិ​មួយ​បង្ហាញ​ថា​ គម្រប​ព្រៃឈើ​នៅ​កម្ពុជា​មាន​ត្រឹមតែ​ ២៨%​ ភាគរយ​តែ​ប៉ុណ្ណោះ​។​

​ជា​បន្ដ​សូម​ស្ដាប់​បទ​សម្ដា​សន៍រ​វាង​លោក​ លៀ​ ស៊ី​ណា​ និង​លោក​ តឹក​ វ​ណ្ណា​រ៉ា​ ប្រធាន​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ដូច​តទៅ​៖

Share

ព័ត៌មានទាក់ទង