វ៉ាស៊ិនតោន៖ សេតវិមានបានឱ្យដឹងថា រដ្ឋាភិបាលរបស់លោក អូបាម៉ា នឹងផ្តល់ជំនួយ ២២០ លានដុល្លាឱ្យអ៊ុយក្រែននៅឆ្នាំនេះ ដែលជាជំនួយលើដំបូងរបស់អាមេរិកសម្រាប់ប្រទេសអឺរ៉ុបខាងកើត ដែលធ្លាប់ជាអតីតរដ្ឋមួយនៃសម័យកាលរបស់សហភាពសូវៀត។

តាមទីភ្នាក់ងារសារព័ត៌មាន Reuters លោកអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រាប់តាមទូរស័ព្ទ ទៅកាន់នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Volodymyr Groysman កាលពីថ្ងៃពុធថា ជំនួយថ្មីនេះ គឺដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជាជំហានដំបូងរបស់គណៈរដ្ឋមន្ត្រី Groysman ដែលបានចូលកាន់តំនែងរយៈពេល២ខែទៅមកនេះ។
ប្រទេសអ៊ុយក្រែន បានប្រកាសតៀមខ្លួនចូលជាសមាជិកសហភាពអឺរ៉ុបនៅពេលខាងមុខនេះ ដែល បញ្ហានេះ ធ្វើឱ្យទីក្រុងវ៉ាស៊ិនតោន ស្វាគមន៍ហើយសន្យាជួយពង្រឹងសេដ្ឋកិច្ចប្រទេសអតីតកុំម្មុយនិស្តមួយនេះ ខណៈរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសរុស្ស៊ី (អតីតសហភាពសូវៀត)។
ប្រភព:Reuters