ពួកមន្ត្រីនិយាយថា ស្ត្រីបំរើការងារជា សន្តិសុខនៅអាកាសយានដ្ឋាន នៅខេត្តកង់ដាហានៃប្រទេsអាហ្វហ្គានីស្ថាន ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ខណៈពួកគាត់ កំពុងធ្វើដំណើរទៅធ្វើការ។
លោកនាយកអាកាសយានដ្ឋាន Ahmadullah Faizi និយាយថា ស្ត្រីបំរើការងារ តាមទីសាធារណៈឬ ស្ថាប័នផ្សេងៗតែងតែព្រួយបារម្ភអំពី សន្តិសុខរបស់ពួកគេ គឺសឹងរាល់ថ្ងៃ។
ស្ត្រីជនជាតិអាហ្វហ្គានីស្ថាន តែងតែជាគោលដៅនៃការវាយប្រហារ ពីសំណាក់ពួកតាលីបាន់។ យោងតាមរបាយការណ៍អគ្គរដ្ឋអាជ្ញា ប្រទេសអាហ្វហ្គានីស្ថាន ការវាយប្រហារលើស្ត្រីបានកើតឡើង ៣៧០០ ករណី នៅឆ្នាំ២០១៦នេះ៕ប្រភព:BBC