ភ្នំពេញ៖ អាជ្ញាធរមានសមត្ថកិច្ចខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនតៃកុងឡាន និងរឹមអូសសត្វព្រៃជាង៧០០គីឡូក្រាមបម្រុងដឹងឆ្លងទៅលក់នៅប្រទេសថៃ។

បើតាមគេទំព័រអគ្គស្នងការនគរបាលជាតិ ឲ្យដឹងថា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឃាត់ខ្លួនតៃកុងឡានម្នាក់បម្រុងដឹកសត្វព្រៃឆ្លងដែនទៅលក់នៅប្រទេសថៃ។
គេហទំព័របញ្ជាក់ថា អាជ្ញាធររឹមអូសសត្វអង្សង និងសត្វអណ្តើកសរុបចំនួន ៧២១ គីឡូក្រាម ដែលដឹកជញ្ជូនតាមច្រករបៀង ស្ថិតនៅភូមិអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្នុងនោះសត្វអន្សងមានចំនួន ៧០ ក្បាល ស្មើនឹងទម្ងន់ ៣៥១ គីឡូក្រាម និងសត្វអណ្តើក ៦១៨ ក្បាល ស្មើនឹងទម្ងន់ ៤០៦គីឡូក្រាម។
អាជ្ញាធរបញ្ជាក់ថា អ្នកបើកបររថយន្ត ឈ្មោះ សោម កែវ អាយុ ២៤ ឆ្នាំ ដែលស៊ីឈ្នួលដឹកជញ្ជូនសត្វព្រៃ ហើយសត្វព្រៃទាំអស់ត្រូវបានប្រគល់ឲ្យរដ្ឋបាលព្រៃឈើខេត្តនេះរក្សាទុក៕