ភ្នំពេញ ៖ ពិធីរំលឹកខួបថ្ងៃទី ៧ ខែ មករា ឆ្នាំ១៩៧៩ ៧មករា ២០១៧ ខាងមុខនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ គឺគណបក្សប្រជាជនកម្ពុជា តែងតែប្រារព្ធពិធីនេះ ដើម្បីរំលឹកគុណដល់យុទ្ធជនរណសិរ្សសង្គ្រោះជាតិ និងកងទ័ពវៀតណាម ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះប្រជាជនខ្មែរពីរបបខ្មែរក្រហម ប៉ុល ពត។
នេះបើតាមការបញ្ជាក់របស់លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រី។
លោក សុខ ឥសាន្ត បន្តថា ប្រការដែលបក្សកាន់អំណាចមិនភ្លេចរំលឹកពីគុណបំណាច់របស់កងទ័ពប្រជាជនវៀតណាម ព្រោះថា ការវាយរំដោះយកប្រជាជនពីរបបខ្មែរក្រហម គឺដោយសារអន្តរាគមន៍ពីកងទ័ពវៀតណាម។
លោក សុខ ឥសាន្ត បន្ថែមថា បើទោះបីប្រជាជនកម្ពុជាមួយចំនួនមានទស្សនៈចង្អៀតចង្អល់ចំពោះវៀតណាមយ៉ាងណាក្តី ប៉ុន្តែកត្តាសត្យានុម័តនៃបុព្វហេតុរំដោះប្រជាជននេះ គឺកម្ពុជាមិនអាចកាត់ផ្ដាច់គុណបំណាច់របស់វៀតណាមបានឡើយ។
ដើម្បីជ្រាបកាន់តែច្បាស់ សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់កិច្ចសម្ភាសន៍រវាងលោក កែវ សុខា ជាមួយលោក សុខ ឥសាន្ត ដូចតទៅ!។