ម៉ាឡេស៊ី៖ សាលាឧទ្ធរណ៍នៃប្រទេសម៉ាឡេស៊ីបានបើកភ្លើងខៀវឲ្យមេបក្សប្រឆាំង អាន់វ៉ា អ៊ី ប្រាហ៊ីម ប្ដឹងទៅតុលាការសហព័ន្ធដើម្បីសុំការលើកលែងទោស។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានជាប់ពន្ធនាគារក្នុងសំណុំរឿងនេះរយៈពេល ២ឆ្នាំមកហើយ។ លោក បានប្ដឹង សារទុក្ខករណីនេះដែរប៉ុន្ដែមិនបានសម្រេច។ យ៉ាងនេះក្ដីសាលាឧទ្ធរណ៍បានប្រកាសថា មេបក្សប្រឆាំងរូបនេះអាចប្ដឹងទៅតុលាការ សហព័ន្ធដើម្បីឲ្យពិនិត្យមើលអំណាចនៃរដ្ឋធម្មនុញ្ញឡើងវិញថា តើក្រុមប្រឹក្សាលើកលែងទោសអាចពិចារណារឿងនេះបានដែរឬទេ។
លោក អាន់វ៉ា បច្ចុប្បន្ននេះមានអាយុ ៦៩ឆ្នាំហើយ។ លោកធ្លាប់ជាឧបនាយករដ្ឋមន្ដ្រីរបស់អតីតនាយករដ្ឋមន្ដ្រីបណ្ឌិត មហាធា មហាមេដ។ លោក ត្រូវបានបណ្ដេញពីអំណាចដោយសារជម្លោះផ្ទៃក្នុងបក្ស៕ ប្រភព CNA