
កូឡាឡាំពួរ៖ ប៉ូលីសម៉ាឡេស៊ីបានប្រកាសនៅថ្ងៃពុធ ទី៣១ សីហានេះថា ប៉ូលីសបានចាប់ខ្លួនជនសង្ស័យដែលជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) បីនាក់ ដែលបានរៀបចំផែនការវាយប្រហារមកលើកោះកម្សាន្តតូចៗ ស្ថានីយ៍ប៉ូលីស និងប្រាសាទមួយចំនួន នៅ Batu Caves។
ជនសង្ស័យទាំងបីនាក់នេះ ត្រូវបានចោទប្រកាន់ថា បានរៀបចំផែនការវាយប្រហារដោយគ្រាប់បែក និងបាញ់កាំភ្លើង កាលពីល្ងាចថ្ងៃអង្គារ គឺនៅមុនថ្ងៃទិវាបុណ្យជាតិរបស់ប្រទេសម៉ាឡេស៊ី៕ ប្រភព៖ CNA
Post Views: 212