en     km
en     km

​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ ទាមទារ​ឱ្យ​ពិភពលោក​ ជួយ​បញ្ឈប់​កូរ៉េ​ខាងជើង​ បាញ់​អាវុធ​នុយក្លេអ៊ែរ​

Share

នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ ស៊ិ​ន​សូ​ អា​បេ​ ដែល​ថ្លែង​សុរ​ន្ទ​កថា​ ទៅ​កាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ លើក​ទី​៧១​នៅ​ឆ្នាំ​២០១៦​ ដោយ​លោក​បាន​ទាមទារ​ឱ្យ​ពិភពលោក​ស្វែងរក​មធ្យោបាយ​មួយ​ដើម្បី​បញ្ឈប់​ការ​គំរាមកំហែង​ ពី​ សំណាក់​កូរ៉េ​ខាងជើង​ ដែល​តែងតែ​បាញ់​កាំជ្រួច​ បំពាក់​ដោយ​អាវុធ​នុយក្លេអ៊ែរ​។​

នាយករដ្ឋមន្រ្ដីជប៉ុន ស៊ិនសូ អាបេ ថ្លែងសុរន្ទកថា ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧១នៅឆ្នាំ២០១៦
នាយករដ្ឋមន្រ្ដីជប៉ុន ស៊ិនសូ អាបេ ថ្លែងសុរន្ទកថា ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧១នៅឆ្នាំ២០១៦

ថ្លែង​ទៅ​កាន់​អ្នកចូលរួម​ដែល​សុទ្ធតែ​ជា​មេដឹកនាំ​ ពី​បណ្ដា​ប្រទេស​ជា​សមាជិក​ នៃ​អង្គការសហប្រជាជាតិ​ លោក​ អា​បេ​ បាន​បញ្ជាក់​ថា​ ដើម្បី​ឱ្យ​កូរ៉េ​ខាងជើង​បញ្ឈប់​សកម្មភាព​នេះ​ ដោយ​គេ​ត្រូវ​មាន​វិធានការ​ជាក់ស្ដែង​ និង​កែប្រែ​ការ​ដាក់​ទណ្ឌកម្ម​ ដែល​បាន​ដាក់​លើ​ប្រទេស​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។​ ជាង​នេះ​ លោក​បញ្ជាក់​ថា​ គ្រោះថ្នាក់​បំផុត​នោះ​ គឺ​ ប្រទេស​កូរ៉េ​ខាងជើង​បាន​បាញ់​កាំជ្រួច​ ដោយ​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​។​

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ ការ​ថ្លែង​របស់​ លោក​ ស៊ិ​ន​សូ​ អា​បេ​ នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ធ្វើ​ឡើង​ បន្ទាប់​ពី​ទីក្រុង​ព្យុ​ង​យ៉ាង​ បាន​បាញ់​សាកល្បង​ជា​ថ្មី​ទៀត​ ដោយ​កាំជ្រួច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ដោយ​បាន​បាញ់​ចូល​ប្រទេស​ជប៉ុន​។​

​មិន​មាន​តែ​មេដឹកនាំ​ជប៉ុន​ទេ​ ដែល​ទាមទារ​ឱ្យ​បញ្ឈប់​កូរ៉េ​ខាងជើង​ បាញ់​គ្រាប់​នុយក្លេអ៊ែរ​ គឺ​ មេដឹកនាំ​ប្រទេស​មួយ​ចំនួន​ទៀត​ ដូច​ជា​ សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងត្បូង​ ក៏​បាន​ទទូច​ដូចនេះ​ដែរ​។​

​ចាប់តាំងពី​ លោក​ គឹ​ម​ ជុន​អ៊ុ​ន​ ឡើង​កាន់​តំណែង​ជា​ប្រមុខរដ្ឋ​នៃ​ប្រទេស​កូរ៉េ​ខាងជើង​នៅ​ឆ្នាំ​២០១១​មក​នោះ​  គឺ​ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ ដែល​ជា​អាវុធ​ប្រល័យ​លោក​ បាន​ចំនួន​៦​លើក​មក​ហើយ​៕​ប្រភព​:CNA​

Share

ព័ត៌មានទាក់ទង