ក្រសួងការបរទេសកោះតៃវ៉ាន់ បានឱ្យដឹងថា ក្រុមនាវឹកដែលត្រូវបានចាប់ធ្វើចំណាត់ខ្មាំងដោយចោរសមុទ្រប្លន់នាវានៃប្រទេសស៊ូម៉ាលី ហើយឃុំខ្លួនរយៈពេលជិត៥ឆ្នាំ ត្រូវបានដោះលែងហើយ។
ក្រសួងការបរទេសបាននិយាយថា មនុស្សទាំងអស់នោះត្រូវបានដោះលែងដោយសារការប្រគល់ប្រាក់ទៅអោយក្រុមចោរទាំងនោះ ដោយម្ចាស់នាវាជនជាតិតៃវ៉ាន់ ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC ក្នុងចំណោមមនុស្សដែលត្រូវចោរសមុទ្រចាប់ធ្វើចំណាត់ខ្មាំងមាន ២៦រូប ក្នុងនោះមានជនជាតិកម្ពុជា៤រូប ហើយក្រៅពីនេះ ក៏មានជនជាតិចិន ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម និងជនជាតិតៃវ៉ាន់ ផងដែរ ។
តាមប្រភពដដែលនេះ ចោរសមុទ្របានដោះលែងពួកគេកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ៕
Post Views: 280