ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាសនៅក្នុងសេចក្តីព័ត៌មានមួយថា គ.ជ.ប នឹងរៀបចំពិធីទទួលយកជំនួយសម្ភារពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៦។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងប្រាប់គេហទំព័រសារព័ត៌មានក្នុងស្រុកមួយថា ជំនួយសម្ភាររបស់រដ្ឋាភិបាលចិត្ត មានទំហំទឹកប្រាក់ប្រមាណ ១៦ លានដុល្លារ។
លោកបន្តថា ជំនួយទាំងនោះ មានរថយន្ត ម៉ូតូ កុំព្យូទ័រ ទូរទស្សន៍ ឧបករណ៍ដំឡើងជាTV Conferecne និងសម្ភារការិយាល័យ ជាដើម៕