ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ធ្នូនេះ ក្លឹបអ្នកកាសែតកម្ពុជា រួមជាមួយអ្នកកាសែតពីស្ថាប័នព័ត៌មាននានា បានពិភាក្សាគ្នា ដើម្បីធ្វើយ៉ាងណា ឱ្យអ្នកកាសែតកម្ពុជា ក្លាយជាអ្នករាយការណ៍ព័ត៌មានក្នុងតំបន់។ កិច្ចពិភាក្សានេះធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ដោយមានវត្តមានរដ្ឋមន្ត្រីក្រសួងព័ត៌មានចូលរួមផងដែរ។ កញ្ញា ឆេង ណាតា រាយការណ៍៖
លោកចង់ឱ្យក្រឡេកមកមើលបញ្ហាថ្នាក់តំបន់វិញ ថាតើប្រទេសនៅក្នុងតំបន់អាស៊ានដល់កម្រិតណា ដែលពួកគាត់អាចរៀនសូត្រ ឬទទួលផលចំណេញពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។
យ៉ាងណាមិញលោកថា ប្រសិនបើអ្នកកាសែត ក៍ដូចជាស្ថាប័នព័ត៌មាន មិនពង្រឹងខ្លួនឯងឈានទៅចាប់ផ្តើមផ្សាយព័ត៌មានបែបទូលំលាយទេនោះ ប្រជាជននឹងឈប់គាំទ្រ ឬមើលទម្រង់ព័ត៌មានបែបនោះទៀតហើយ។
បែបនេះក្តី លោក ប៉ែន បូណា ទាមទារឱ្យអ្នកសែតកម្ពុជាត្រូវខិតខំរៀនភាសា និងស្វែងយល់ពីក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីអាចស្តាប់ និងយកព័ត៌មានបាន ហើយសរសេរមានក្រមសីលធម៌ វិជ្ជាជីវៈ។
ចំណែកលោក ពុយ គា ភ្នាក់ងារព័ត៌មានត្យូតូ ដែលមានបទពិសោធន៍១៨ឆ្នាំ ក្នុងការរាយការណ៍ព័ត៌មាននៅតំបន់អាស៊ាន បានថ្លែងនៅក្នុងកិច្ចពិភាក្សានេះថា ដើម្បីអាចយកព័ត៌មាននៅស៊ានបានទាមទារឱ្យចេះភាសាអង់គ្លេសជាចាំបាច់។
ជាមួយគ្នា ឱកាសដែលក្រុមហ៊ុនផ្តល់ឱ្យក៏ជាកត្តាសំខាន់ ព្រោះកម្រមានស្ថាប័នណាបញ្ជូនអ្នកកាសែតទៅយកព័ត៌មាននៅអាស៊ាន ដោយសារតែចំណាយថវិកាច្រើន។
នៅក្នុងអាស៊ីអាគ្នេយ៍ ក៏មានការដោះដូរទស្សនៈគ្នា រវាងអ្នកសារព័ត៌មាន ប្រទេសនិមួយៗ ផងដែរ។ អ្នកសារព័ត៌មាន កម្ពុជា ច្រើនបានទៅប្រទេសថៃ ដើម្បី ដោះដូរទស្សនៈ ចំណេះដឹងនិង ការវាយតម្លៃសេរីភាព សារព័ត៌មាននៃប្រទេសសមាជិកក្នុង តំបន់៕