ភ្នំពេញ៖ ក្រសួងយុត្តិធម៌បើកកិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិពិនិត្យនិងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិត ដើម្បីស្នើសុំបន្ធូរបន្ថយទោស និង លើកលែងទោស។ តាមកិច្ចប្រជុំនេះ ទណ្ឌិតជាង ៣០០ នាក់ អាចនឹងត្រូវបានលើកទោស និងបន្ធូរបន្ថយទោសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនៅពាក់កណ្តាលខែ មេសាខាងមុខនេះ។

យ៉ាងតិចទណ្ឌិត ៣២១ នាក់ ក្នុងចំណោមនោះទណ្ឌិតជាស្ត្រីចំនួន២៨នាក់ត្រូវបានគណៈកម្មការថ្នាក់ជាតិពិនិត្យនិងវាយតម្លៃ ដើម្បីបន្ធូរបន្ថយនិងលើកលែងទោសនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ទណ្ឌិតទាំងនោះមកពីពន្ធនាគារចំនួន២០និងមណ្ឌលកែប្រែចំនួន៤។
លោក សុច សុផាន់ណារ៉ា អគ្គនាយករងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងយុត្តិធម៌ បានប្រាប់អ្នកសារព័ត៌មានថា ដើម្បីស្នើសុំបន្ធូរបន្ថយទោសគឺទណ្ឌិតត្រូវអនុវត្តទោសមួយភាគបីនៃទោសនិងពីរភាគបីនៃទោសទើបអាចស្នើសុំលើកលែងទោស។ជាមួយគ្នានេះលោកថា ទណ្ឌិតត្រូវចេះកែប្រែខ្លួនឲ្យបានល្អនៅក្នុងពន្ធនាគារ ដើម្បីអាចទទួលការស្នើសុំបន្ធូរបន្ថយនិងលើកលែងទោស។
លោក សុច សុផាន់ណារ៉ា៖ «មួយភាគបីនៃទោសសម្រាប់ស្នើសុំបន្ធូរបន្ថយទោស និងពីរភាគបីនៃទោសអាចស្នើសុំលើកលែងទោសប៉ុន្តែចង់បញ្ជាក់់បន្ថែមថាមិនមែនថាឲ្យតែគ្រប់តាមលក្ខខ័ណតាមផ្លូវច្បាប់ត្រូវតែបន្ធូរបន្ថយទោសឬលើកលែងទេ។
គណៈកម្មការថ្នាក់ជាតិដែលនាំដោយេកឧត្តមរដ្ឋមន្ត្រីគឺលោកយកចិត្តទុកដាក់បំផុតទាក់ទងទៅនៅនឹងការប្រែរបស់ទណ្ឌិតក្នុងពន្ធនាគារភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ។ ជាពិសេសសាលក្រម សាលដីកាស្ថាពរនេះឯក។អ្វីដែលកែប្រែគឺយើងពិនិត្យទៅលើទណ្ឌិតទាំងនោះដែលគាត់អនុវត្តល្អ មានការប្រឡងប្រណាំងនៅក្នុងពន្ធនាគារ។»
លោក សុច សុផាន់ណារ៉ា បញ្ជាក់ថា ក្នុងចំណោមទណ្ឌិតជាង៣០០នាក់នេះក៏មានទណ្ឌិតជាជនបរទេសប្រមាណ១០ភាគរយស្នើសុំបន្ធូរបន្ថយនិងលើកលែងទោស។លោកថាទណ្ឌិតដែលមានទោសកាចសាហាវឬព្យសនកម្មធ្ងន់ធ្ងរក្រសួងយុត្តិធម៌នឹងមិនអាចបន្ធូរបន្ថយទោនិងលើកលែងទោសឲ្យទេ។ប៉ុន្តែលោកថាពុំមានសកម្មជនដីធ្លីឬអ្នកទោសនយោបាយស្នើសុំលើកលែងទោសទេ។
ក្រោយពីគណៈកម្មការខេត្តនិងថ្នាក់ជាតិបញ្ចប់ការវាយតម្លែបញ្ជីឈ្មោះទណ្ឌិតនឹងត្រូវព្រះមហាក្សត្រដើម្បីព្រះរាជទានបន្ធូរបន្ថយនិងលើកលើកលែងទោស។ការស្នើសុំបន្ធូរបន្ថយនិងលើកលើកលែងទោសធ្វើឡើងក្នុងពិធីបុណ្យជាតិធំៗ ដូចជា ពិធីបុណ្យអ៊ុំទូក បុណ្យវិសាខបូជានិងពិធីបុណ្យចូលឆ្នាំខែ្មរ។
កាលពីពិធីបុណ្យចូលឆ្នាំខែ្មរឆ្នាំ២០១៧ទណ្ឌិត៣៩១នាក់ក្នុងនោះទណ្ឌិត២៤នាក់ត្រូវបានស្នើសុំបន្ធូរបន្ថយនិងលើកលើកលែងទោស៕