ឥណ្ឌា៖ ប្តីប្រពន្ធពីរនាក់រស់នៅសហគមន៍ Dalit នៃប្រទេសឥណ្ឌាត្រូវបានគេសម្លាប់ ព្រោះជំពាក់ប្រាក់ចំនួន១៥ រូពី ឬស្មើនឹង ២២ សេនដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ហេតុការនេះកើតឡើងនៅក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។

ប៉ូលិសបានរាយការណ៍ថា ប្តីប្រពន្ធមួយគូរនេះត្រូវបានម្ចាស់ហាងលក់ឥវ៉ាន់នំនេកសម្លាប់កាលពីថ្ងៃព្រហស្បត្តិ៍ ព្រោះបានយកនំបីសគ្វី(នំបុ័ងឥណ្ឌា)ដោយមិនបានបង់ប្រាក់ឱ្យទៅម្ចាស់ហាងរូបនោះ។ តាមការរាយការណ៍មក ម្ចាស់ហាងនេះគឺជាជនដែលរើសអើងពូជសាសន៍ ហើយប្តីប្រពន្ធនោះគឺមានវណ្ណៈទាបជាគេក្នុងចំណោមវណ្ណៈទាំងបួននៅឥណ្ឌា។ យ៉ាងណាជនដៃដល់ដែលជាម្ចាស់ហាងត្រូវបានចាប់ខ្លួនភ្លាមៗផងដែរ។
សហគមន៍ Dalit ត្រូវបានគេស្គាល់ថាជាតំបន់ ដែលល្បីល្បាញថាមានការរើសអើងវណ្ណៈខ្លាំងបំផុត។
ប៉ូលីសបានប្រាប់ទីភ្នាក់ងារសារព័ត៌មានឥណ្ឌា Press Trust ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងសង្កាត់ Mainpuri កាលពីថ្ងៃព្រហស្បតិ៍ ហើយប្តីប្រពន្ធទាំងពីររូបនេះ គឺជាអ្នកធ្វើការនៅលើក្នុងសង្កាត់នោះ។
តាមរបាយការណ៍ប៉ូលីស ប្តីប្រពន្ធនោះត្រូវបានម្ចាស់ហាងឈ្មោះ Ashok Mishra ហៅឱ្យឈប់ ហើយម្ចាស់ហាងបានទារប្រាក់ថ្លៃនំចំនួន៣ដុំ ដែលប្តីប្រពន្ធរូបនោះទិញសម្រាប់កូនតូចៗ ៣ នាក់ដែលកំពុងរងចាំនៅផ្ទះ។
តាមការរាយការណ៍បន្តមកថា ប្តីប្រពន្ធនោះបានប្រាប់ទៅហាងថា ពួកគាត់នឹងបង់ថ្លៃទិញនំនេះវិញ នៅពេលទទួលប្រាក់ឈ្នួលប្រចាំថ្ងៃរបស់ពួកពេលល្ងាច។
កាសែតឥណ្ឌា Express បានសរសេរថា៖«ខណៈដែល Mishra ម្ចាស់ហាងបានស្រែកទារប្រាក់ថ្លៃនំបុ័ង តែប្តីប្រពន្ធពីរនាក់នោះក៏ដើរគេចចេញឆ្ពោះទៅផ្ទះ។ បន្ទាប់មក Mishra ជាម្ចាស់ហាងបានរត់ទៅផ្ទះរបស់ប្តីប្រពន្ធទាំងពីររូបនោះ ហើយត្រឡប់មកវិញជាមួយនឹងពូថៅប្រលាក់ដោយឈាម។ កាសែតដដែលនេះសរសេរបន្តថា ម្ចាស់ហាងបានយកពូថៅកាប់ Bharat ជាច្រើនពូថៅ ហើយបន្ទាប់ហាងរូបនោះក៏បានវាយប្រហារ Mamta ខណៈស្ត្រីជាភរិយាបានព្យាយាមជួយប្ដីរបស់នាង។ ប្តីប្រពន្ធនេះបានស្លាប់នៅនិងកន្លែងស្ថិតនៅភូមិ Nadeem ។
អ្នកភូមិក្នុងសហគមន៍ Dalit នេះបានចេញមកតវ៉ាតាមដងផ្លូវ និងបានតវ៉ាលើឧប្បត្តិហេតុនេះ។
កាលពីខែមិនា គឺនៅភាគខាងត្បូងនៃរដ្ឋ Tamil Nadu បុរសម្នាក់ត្រូវបានគេសម្លាប់ ខណៈកំពុងរៀបការជាមួយស្ត្រីម្នាក់ដែលមានវណ្ណៈខ្ពង់ខ្ពស់ជាងខ្លួន ។
ប៉ូលីសនិយាយថា ឪពុករបស់ស្ត្រីរូបនោះដែលមានវណ្ណៈខ្ពស់នោះ បានប្រគល់ខ្លួនឱ្យប៉ូលីស និងបានសារភាពពីទង្វើវាយប្រហារនេះ។
សូមជំរាបជូនថា នៅក្នុងសង្គមឥណ្ឌាគឺមានវណ្ណៈ៤ គឺវណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រ វណ្ណៈអ្នកមាន និងវណ្ណៈទាសករ ឬហៅថា វណ្ណៈអ្នកក្រីក្រ។ ជារឿយៗវណ្ណៈអ្នកក្រត្រូវបានមនុស្សក្នុងសង្គមឥណ្ឌាប្រមាថរើសអើង ហើយជាងនេះទៅទៀតក្រុមវណ្ណៈទាបនេះក៏ត្រូវបានគេសម្លាប់ជារឿយៗផងដែរនៅក្នុងសង្គមប្រកាន់វណ្ណៈអន្ដរធាននេះ៕
ប្រភព៖BBC