ឥណ្ឌា៖ បុរស ២នាក់ ម្នាក់ជាប្ ដីនិងម្នាក់ទៀតជាសាច់ថ្លៃត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីស្ត្រីជាប្រពន្ធបានរាយការណ៍ប្រាប់ប៉ូលិសថា អ្នកទាំងពីរនេះបានបញ្ឆោតនាងឱ្យទៅពេទ្យដើម្បីពិនិត្យមើលមេរោគក្នុងក្រពះ តែទីបំផុតពេទ្យបានវះយកក្រលៀនប្រពន្ធខ្លួនទៅវិញ។

តាមសារព័ត៌មានក្នុងស្រុកដែលបណ្ដាញផ្សាយព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា ប្ដីប្រពន្ធទាំងពីរនេះនៅរដ្ឋ West Bengal នៃប្រទេសឥណ្ឌា។ ពួកគេបានលួមលោមប្រពន្ធឱ្យទៅពេទ្យ ខណៈនាងមានជំងឺដំបៅក្នុងក្រពះ រយៈពេលពីឆ្នាំមកហើយ។
កាលពីឆ្ នាំ២០១៧ ករណីនេះ កើតឡើងចំនួន ២ លើក គឺដូចរឿងរបស់ស្រ្តីរូបនេះដែរ។
នៅប្រទេសឥណ្ឌាតាមទម្លាប់បើប្ដីប្រពន្ធលែងលះ គឺច្រើនកើតឡើងដោយសារជំលោះចំណងដៃខាងស្រី ដែលបុរសតែងទាម នាំឱ្យគ្រួសារមានវិបត្តិធ្ងន់ធ្ងរ។ នៅតំបន់ខ្លះនៃប្រទេសឥណ្ឌា គឺមានប្រពៃណីស្រ្តីចូលដណ្តឹងបរុស៕
Post Views: 354