ភ្នំពេញ៖អ្នករាយការណ៍ពិសេសរបស់អង្គការហសប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចំានៅកម្ពុជា នឹងមកទស្សនកិច្ចនៅកម្ពុជា សប្តាហ៍ក្រោយ តបតាមការអញ្ចើញរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការហសប្រជាជាតិ មកទស្សនកិច្ចចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នំា ២០១៨នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការសិទ្ធិមនុស្ស សហប្រជាជាតិនៅកម្ពុជា។
ក្នុងរយៈពេលទស្សនកិច្ច ១០ថ្ងៃនេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក ស្រី រ៉ូណា ស្មីត (Rhona Smith) នឹងជួបជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល តំណាងអង្គការសង្គមស៊ីវិល និងសមាជិកនៃសហគមន៍ការទូតមួយចំនួន។
ដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេស UN ស្របពេលដែលតុលាការកំពូលគ្រោងនឹងបើកសវនាការ បណ្តឹងសុំនៅក្រៅឃុំរបស់លោក កឹម សុខា ប្រធាន អតីតគណបក្សប្រឆំាងនៅថ្ងៃទី៩ ខែ មីនា ខាងមុខនេះ។ ប្រធានអតីតគណបក្សប្រឆំាង ត្រូវបានគេដឹងថា លោកកំពុងជាប់ឃុំនៅក្នុងពន្ធនាគារដោយមានបញ្ហាសុខភាព។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានបំពេញបេសកកម្មជាផ្លូវការជាប្រចាំមកប្រទេសកម្ពុជា ហើយរាយការណ៍ជារៀងរាល់ឆ្នាំទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានតែងតាំងលោកស្រី នៅខែមីនា ឆ្នាំ២០១៥ ។ លោកស្រី រ៉ូណា ស្មីត នឹងបង្ហាញរបាយការណ៍ បន្ទាប់របស់លោកស្រី ចំពោះក្រុមប្រឹក្សានៅខែកញ្ញា ឆ្នាំ ២០១៨ ៕