ហ្វីលីពីន៖យ៉ាងតិចណាស់អ្នកនេសាទជនជាតិហ្វីលីពីន ៨នាក់ត្រូវបានរកឃើញស្លាប់នៅលើទូករបស់ពួកគេដែលភិនភាគអ្នកស្លាប់ទាំងនោះ គឺ បាញ់នឹងគ្រាប់កាំភ្លើង។
ពួកមន្ដ្រីយោធាហ្វីលីពីននិយាយថា ទូករបស់ជនរងគ្រោះបានអណ្ដែតនៅកោះ Moro ក្បែរប្រជុំកោះ Mindanao ។
តាមពួកយោធាឧបទ្ទវហេតុនេះ កើតឡើងកាលពីយប់ថ្ងៃចន្ទ។
នៅលើទូកដែលមានអ្នកស្លាប់រហូតដល់៨នាក់ គឺ មានម្នាក់ផ្សេងទៀតនៅរស់រានមានជីវិត។
តាមការសន្និដ្ឋានដំបូងរបស់ពួកយោធាហ្វីលីពីន ទំនងកើតចេញពីគំនុំសងសឹក រវាងទូករបស់អ្នកនេសាទផ្សេងទៀត ឬមួយជាការចាប់ជំរិត៕ The Nation
Post Views: 190