អារ៉ាប់៖សហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងកម្រិតការលក់អាវុធទៅឲ្យប្រទេសអារ៉ាប៊ីសាអូឌីត ដោយសារតែព្រួយបារម្ភអំពីការប្រើប្រាស់អាវុធខុសគោលដៅដែលបានវាយប្រហារទៅលើជនស៊ីវិលក្នុងសមរភូមមួយនៅប្រទេសយេមែន។
ចាប់តាំងពីការចូលអន្ដរាគមន៍របស់កងទ័ពអាកាសអារ៉ាប៊ីសាអូឌីតទៅលើពួកឧទ្ទាមនៅយេមែនតាំង កាលពីខែតុលាមកគឺបណ្ដាលឲ្យជនស៊ីវិលស្លាប់ ១៤០នាក់។
អ្នកនាំពាក្យសេតវិមានបាននិយាយថា សហរដ្ឋអាមេរិកមិនចូលពាក់ព័ន្ធរឿងនេះទេប៉ុន្ដែអាមេរិកបន្ដគាំទ្រប្រទេសអារ៉ាប៊ីសាអូឌីតក្នុងកម្រិតណាមួយប៉ុណ្ណោះ៕ប្រភព:BBC